**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម

អ្នកនាំពាក្យក្រសួងការងារ​ និងអ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់ខ្លួនឯង និងសង្គមជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំ ទាន់មានជំនាញច្បាស់លាស់គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាល​ផ្តល់ជូន​តាមរយៈ កម្មវិធី​បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យនៅទូទាំង​ប្រទេសចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងថែមទាំងទទួលបាន​​នូវប្រាក់​ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេលកំពុងសិក្សា​ទៀតផង។

ឯកឧត្តម អំពាវនាវដល់​យុវជន​គួរចាប់​យក​ជំនាញ​ដែល​ខ្លួនស្រឡាញ់ និងជាទីផ្សារកំពុងត្រូវការ ដូចនេះយុវជនអាចជ្រើសរើសមុខជំនាញ​ចូល​រៀន​បានតាមរយៈកម្មវិធី​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដែលផ្តល់ជូនដោយ​រាជរដ្ឋា​ភិបាល​​​​​​​​នៅពេលនេះ ដែលមានមុខ​ជំនាញ​ដល់​ទៅ៣៨មុខ ក្នុងវិស័យចំនួន១០ សុទ្ធសឹងជា​តម្រូវការ​ទីផ្សារ។

ឯកឧត្តម កត្តា អ៊ន យល់ឃើញថា យុវជនម្នាក់គួរ​មាន​ជំនាញ​មួយច្បាស់លាស់ប្រចាំជីវិត ដែលមានន័​យ​ថាត្រូវ មានចំណេះដឹងមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង ជួយដល់គ្រួសារ និងជួយដល់សង្គមជាតិ។

បន្ថែម​ពីនេះ ឯកឧត្តម កត្តា អ៊ន ចាត់ទុកថា ការបណ្តុះបណ្តាលជំនាញគឺជាស្ពានដែលអាចឱ្យយុវជនរក ចំណូល​​បានសម្រាប់ខ្លួនឯង និងអាចមានលទ្ធភាពបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាទៀតផង។ ទន្ទឹម​នឹង​ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសហើយនោះ ឯកឧត្តម កត្តា អ៊ន ក៏ជម្រុញយុវជនត្រូវយកចិត្ត​ទុកដាក់ពីជំនាញទន់ផងដែរ ដែលសំដៅដល់ការរៀបចំកិរិយាមាយាទ សីលធម៌ គុណធម៌ ដើម្បីក្លាយជាកម្លាំង​ពលកម្មជំនាញប្រកបដោយគុណភាព។

ចំពោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យ​សភា​កម្ពុជា មើលឃើញថា​គោលនយោបាយរបស់រាជរដ្ឋាភិបាល​ដែលដាក់​ចេញ​នាពេលនេះពិតជាចាំបាច់ ក្នុង​​ការ​បណ្តុះបណ្តាលមូលធនមនុស្សប្រកបដោយគុណភាព ដែលមានន័យថា​ មានមនុស្សហើយ​ត្រូវមាន​ទាំងចំណេះ​​​ដឹង​ សមត្ថភាព បច្ចេកទេស សុខភាព ទម្លាប់ការងារល្អផងដែរ។ ដូចនេះ ​ការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស គឺមិនត្រឹមតែផ្តោតលើការបង្រៀនជំនាញប៉ុណ្ណោះទេ តែក៏ត្រូវផ្តោលើ​ជំនាញទន់ដូច​ជា​ផ្នត់គំនិត និងទម្លាប់ល្អក្នុងការងារផង ដើម្បីទទួលបានការងារល្អ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថាកម្មវិធីបណ្តុះបណ្តាលនេះ នេះផ្តល់ឱកាសដល់យុវជនដែល​ពុំទាន់​មាន​ជំនាញ​ច្បាស់លាស់ រឺបានបោះការសិក្សាចោល ឱ្យមកចូលរៀន​ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញ​មួយច្បាស់​លាស់​វិញ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា យុវជនមួយចំនួននៅតែយល់ថា ការសិក្សា​ជំនាញ​បច្ចេកទេស មានកំរិតទាបជាងការសិក្សាថ្នាក់ឧត្តមសិក្សា ដោយសារពួកគាត់គិតពីមុខមាត់ ជាងអាជីព​ដែល​មាន​ជំនាញច្បាស់លាស់ និងអាច​រកចំណូលបានឆាប់រហ័ស។

លោកបណ្ឌិត លើកឡើងថា នៅប្រទេសសិង្ហបុរី សម្រាប់យុវជន​ដែលរៀន​មិនចប់​ថ្នាក់​វិទ្យាល័យ​ទេ គឺពួកគេអាចចូលរៀនវគ្គជំនាញបច្ចេកទេសវិញ និងបន្ទាប់​ពី​សិក្សាបាន២រឺ៣ឆ្នាំ ពួកគេអាចបន្តសិក្សា​ថ្នាក់​ឧត្តម​សិក្សាទៀត។

ចំណែក​ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ក៏ជម្រុញដល់យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ព្រោះពេលដែលយុវជនមាន​ជំនាញ​​មួយពិតប្រាកដក្នុងជីវិត គឺពួកគេអាចជួយខ្លួន ជួយគ្រួសារបាន ដែលនេះក៏មានន័យថា​បានចូលរួម​ជួយសង្គម​ជាតិដែរ។

បន្ថែមពីនេះ លោកបណ្ឌិត គិន ភា បានលើកឡើងថា ដើម្បីសម្រេចបាននូវអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” គឺត្រូវការការចូលរួមពីតួអង្គរាជរដ្ឋាភិបាល វិស័យឯកជន ជាពិសេស​គឺ​សិក្ខា​កាមផ្ទាល់ខ្លួន ត្រូវតែមានវិន័យលើខ្លួនឯង ដើម្បីធានាថាពេលរៀនចប់ទទួលសញ្ញាបត្រ គឺត្រូវយក​ជំនាញ​មក​ធ្វើ​ការកើត។

តាមការបញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន សម្រាប់អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គ​សិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស អាចចូលតាមរយៈ ទី(១). ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh (http://www.tvet.gov.kh/)។ (http://www.tvet.gov.kh/) និងទី(២). តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈទូទាំង​ប្រទេស។ ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ​ត្រូវ​បំពេញ​​លក្ខខណ្ឌ​មួយ​ចំនួន រួមមាន ៖ (១).ជាយុវជន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី១៥ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​សំបុត្រ​កំណើត, និង (៤).​មានបណ្ណ​សមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២)​ ឬ​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ​៕

អត្ថបទដែលជាប់ទាក់ទង