**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល

សម្តេចធិបតី៖ ការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យក្លាយជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាស្រ័យលើតួអង្គ ៣

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យក្លាយជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាស្រ័យលើតួអង្គចំនួន ៣ ។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធវិស័យកសិកម្ម នាថ្ងៃទី២០ វិច្ឆិកានេះ សម្តេចធិបតី បានបញ្ជាក់ថា តួអង្គសំខាន់ៗទាំង ៣នោះគឺ៖

តួអង្គទី១ ជាអ្នកប្រតិបត្តិផ្ទាល់ តួអង្គនេះមានការខិតខំ និងឆន្ទៈមោះមុតរួចទៅហើយនៅក្នុងការធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន ក៏ប៉ុន្តែត្រូវព្យាយាមបន្ថែមទៀតក្នុងការប្រទាក់ក្រឡាគ្នា, បំពេញបន្ថែមឱ្យគ្នា, និងជាពិសេស ត្រូវមានផលប្រយោជន៍រួមគ្នា ទើបអាចកៀរគរបាននូវកម្លាំងរួម សម្រាប់អភិវឌ្ឍវិស័យនេះ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងលើកកម្ពស់ការចងក្រងប្រតិបត្តិករទាំងអស់ ទាំងប្រជាកសិករ និងបណ្តាសហគ្រាសជារចនាសម្ព័ន្ធ ដូចជា សហគមន៍កសិកម្ម ឬជាសហគ្រាស ដើម្បីគ្រប់គ្រងទីផ្សារ និងផ្សារភ្ជាប់ជាមួយវិស័យឯកជនដទៃទៀតឱ្យកាន់តែមានភាពជិតស្និទ្ធគ្នា ព្រមទាំងឱ្យរាជរដ្ឋាភិបាលអាចជួយអន្តរាគមន៍បានឆាប់រហ័ស និងមានប្រសិទ្ធភាព ទាំងលើការផ្តល់ជំនួយបច្ចេកទេស, ការប្រឹក្សាយោបល់, និងការផ្តល់ឥណទាន ជាដើម។ លើសពីនេះ ប្រតិបត្តិករទាំងអស់ក៏នឹងមានអំណាចចរចាទីផ្សារ ព្រមទាំងអាចអនុវត្តតាមកិច្ចសន្យាផលិតកម្ម បើកឱកាសក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មដល់ទីផ្សារធំៗ ដូចជា នៅតាមបណ្តាផ្សារទំនើប និងនាំចេញទៅកាន់ទីផ្សារបរទេស ទៀតផង ។

តួអង្គទី២ គឺជារាជរដ្ឋាភិបាល ដែលមានតួនាទីជាអ្នកតម្រង់ទិសដៅ និងជួយសម្របសម្រួលដល់ការអភិវឌ្ឍវិស័យនេះ ជាអាទិ៍ ជាអ្នកផ្តល់ប្រឹក្សា និងជាអ្នកផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញប្បទាន, និងបច្ចេកទេស ព្រមទាំងធ្វើការចរចាជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា មានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាដើម ។ ជាងនេះទៅទៀត ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់ចេញនេះ គឺដើម្បីរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាម៉េរិក និងការដាក់ពង្រាយមន្រ្តីកសិកម្មរហូតដល់ថ្នាក់មូលដ្ឋាន ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការធ្វើឱ្យការប្រកួតប្រជែងក្នុងទីផ្សារសេរីនេះ កាន់តែស្មើភាព យុត្តិធម៌ និងបរិយាបន្ន ។

តួអង្គទី៣ គឺអតិថិជន ដែលជាអ្នកជួយគាំទ្រដល់ផលិតផលខ្មែរ ជាអ្នកជួយដល់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិទាំងមូល ។ ត្រង់ចំណុចនេះ សម្តេចធិបតី បានអំពាវនាវដល់ប្រជាជនទាំងអស់ ដែលជាអតិថិជន សូមបន្តផ្តល់ការគាំទ្រកាន់តែខ្លាំងថែមទៀតដល់ផលិតផលកសិកម្មកម្ពុជា ព្រមទាំងស្នើគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មន្រ្តីកសិកម្ម ដែលនឹងត្រូវដាក់ពង្រាយទៅដល់មូលដ្ឋានផ្ទាល់ សូមបង្កើត និងផ្សព្វផ្សាយនូវវប្បធម៌ «យកគុណភាព ជាជាងយកបរិមាណ» ទៅកាន់ប្រជាកសិករទាំងអស់ ដើម្បីធានាថា ផលិតផលខ្មែរមានគុណភាព, មិនប៉ះពាល់ដល់សុខភាព ហើយថែមទាំងមានតម្លៃសមរម្យ ៕

អត្ថបទដែលជាប់ទាក់ទង