**អ្នកទាញយកកម្មវិធី Cambodia e-Arrival មានជាងកន្លះលាននាក់ហើយ គិតចាប់ពីដើមខែកញ្ញា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកានេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧**ក្រសួងអប់រំកម្ពុជា និងរដ្ឋាភិបាលកូរ៉េ រៀបចំពិធីជប់លៀងអាហារពេលល្ងាច នៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀន តំបន់អាស៊ីអាគ្នេយ៍**ដំណើរទស្សនកិច្ចប្រធានរដ្ឋសភាវៀតណាមនៅកម្ពុជា នឹងធ្វើឲ្យសភាកម្ពុជា-វៀតណាមបន្ត ផ្តល់ភាពទុកចិត្តគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី**អាជ្ញាធរជាតិអប្សរារៀបចំកម្មវិធីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ស្តីពី “សារមន្ទីរ និង និរន្តរភាព”**ឯកឧត្តម ប្រាក់ សុខុន ​ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុង ឱ្យកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងនាយកថ្មី នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំសូចនាករក្នុងការវាស់វែងសមិទ្ធិកម្មលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**មេដឹកនាំរុស្ស៊ី ព្រមានលោកខាងលិច ដោយប្រកាសគោលលទ្ធិនុយក្លេអ៊ែរថ្មី**អ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក វាយប្រហាររុស្ស៊ីជាលើកដំបូង ក្នុងសង្រ្គាម១ពាន់ថ្ងៃ**អាមេរិកចោទរុស្ស៉ីជាអ្នកបង្កើនជម្លោះនៅអ៊ុយក្រែន តាមរយៈការប្រើប្រាស់ទាហានកូរ៉េខាងជើង**ឧបនាយករដ្ឋមន្ត្រីការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ**ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច**រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កោតសរសើរសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**ឯកឧត្តម កត្តា អ៊ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម**កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងស្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ

នាយទាហាន នាយទាហានរង ពលទាហានតំបន់ប្រតិបត្តិការសឹករងកំពត ទទួលបានអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានដំណើរការបើកចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត។

ក្នុងឪកាសនេះដែរ ឧត្តមសេនីយ៏ត្រី មេបញ្ជាការ តាំងនាមជំនួសមុខឲ្យនាយទាហាន នាយហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត សូមគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោនាយឧត្តមសេនីយផុតលេខផ្កាយមាស៥ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ព្រមទាំងគ្រួសារកងទ័ព។ ជាក់ស្ដែងនៅក្នុងរដូវត្រជាក់នេះ សម្ដេចបានផ្ដល់អាវរងានិងបានផ្គត់ផ្គង់គ្រប់ គិតគូគ្រប់បែបយ៉ាងដល់ជីវភាពរស់នៅរបស់កងទ័ពព្រម ទាំងគ្រួសារកងទ័ពផងដែរ។

ឧត្តមសេនីយ៍ត្រី ហុក ចន្តា បានណែនាំដល់យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពតនិងក្រុមគ្រួសារត្រូវខិតខំថែរក្សសុខភាព នឹងត្រូវត្រៀមខ្លួនជានិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារ ជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចល័ត​អន្តរាគមន៍​ដោះស្រាយ​សភាពការណ៍​ផ្សេងៗ​តាម​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​តាម​ឋានានុក្រម​នៃ​កង​យោធពលខេមរភូមិន្ទ​ ព្រមទាំង​ត្រៀម​កង​កម្លាំង​ មធ្យោបាយ​ សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្ត រាយ​ផ្សេង​ៗ​ បាន​ទាន់​ពេល​វេលា​ និង​មាន​ប្រសិទ្ធភាព​ ។

យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត និងក្រុមគ្រួសារ បានប្តេជ្ញាចិត្តដាច់ខាត ការពារ និងថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិបន្ត អភិ វឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង