**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

សម្តេចតេជោ ស្នើសមាគមអ្នកនិពន្ធខ្មែរ ឱ្យមានការបណ្តុះបណ្តាល និងស្រាវជ្រាវឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យស្នាដៃអ្នកនិពន្ធកាន់តែទទួលបាននូវភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា បានអនុញ្ញាត ឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរចំនួន១០រូប ចូលជួបសំដែងការគួរសម ដែលជំនួបនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ សម្ដេចតេជោ បានធ្វើការគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឲ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជា។

ឯកឧត្តម ជ័យ ចាប បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ បានចូលជួបសំដែងការគួរសម បើទោះបីជារូបសម្តេច មានការងារមមាញឹកជាច្រើនយ៉ាងណាក្តី។

ឯកឧត្តម ព្រីង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជម្រាបជូនសម្តេចតេជោ ពីសកម្មភាពការងារនាពេលកន្លងទៅ របស់សមាគមអ្នកនិពន្ធខ្មែរ លើការប្រមូលផ្តុំអ្នកស្រាវជ្រាវ ការចងក្រងតែងនិពន្ធ លើការដែលរាជរដ្ឋាភិបាលសំរេចបាន។

ឯកឧត្តមប្រធានបានជម្រាបជូន សម្តេចតេជោ ពីការរៀបចំប្រឡងស្នាដៃតែងនិពន្ធប្រចាំឆ្នាំ របស់សមាគមក្រោមប្រធានបទ ពានរង្វាន់ ៧មករា សន្តិភាព ដែលគ្រោងធ្វើនៅពេលខាងមុខ។

ឯកឧត្តមប្រធាន ក៏បានជម្រាបជូនសម្តេចតេជោ ពីគោលបំណងនៃការរៀបចំឲ្យមានការជួបជុំនៃអ្នកនិពន្ធរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីធ្វើការពិភាក្សាលើការងារសិក្សាស្រាវជ្រាវ និងទិសដៅទៅថ្ងៃអនាគតលើស្នាដៃតែងនិពន្ធ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំដែងនូវការគាំទ្រពីគោលបំណង និងទិសដៅរបស់សមាគមអ្នកនិពន្ធខ្មែរ ដែលបានសំរេចនូវស្នាដៃមួយចំនួន នាពេលកន្លងមក។

សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះស្នាដៃរបស់អ្នកនិពន្ធខ្មែរ ប៉ុន្តែសម្តេចស្នើឲ្យមានការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យស្នាដៃរបស់អ្នកនិពន្ធកាន់តែទទួលបាននូវភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ។

សម្តេចតេជោ បានស្នើឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យ មើលលើតែងនិពន្ធរឿងអប់រំខ្លីៗ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម រឺក្នុងទីកតុក ដែលមានផ្នែកខ្លះខុសពីសច្ចៈភាពរបស់សង្គម ខុសការពិតធ្វើឲ្យប៉ះពាល់ដល់សង្គម។

សម្តេចតេជោ បានមានប្រសាសន៍បន្តថា បើសរសេរពីប្រវត្តិសាស្រ្ត អ្នកនិពន្ធត្រូវយល់ឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ស្រាវជ្រាវប្រវត្តិសាស្រ្តឲ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ។

ក្នុងជំនួបគ្នានោះ សម្តេចតេជោ បានគាំទ្រឲ្យមានការប្រឡងតែងនិពន្ធ ពានរង្វាន់៧មករា សន្តិភាព និងគាំទ្រ ឲ្យមានការជួបជុំអ្នកនិពន្ធបណ្តាប្រទេសទន្លេមេគ្គ និគាំទ្រឲ្យមានទិវានៃអ្នកនិពន្ធនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង