ក្រសួងមហាផ្ទៃ បេីកកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ឆាំ្ន២០២៣ រវាងក្រសួងមហាផ្ទៃកម្ពុជា និងប្រទេសជាដៃគូពាក់ព័ន្ធ
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបេីកកិច្ចប្រជុំក្រុមការងារគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆាំ្ន២០២៣ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថាប័ននៃប្រទេសជាដៃគូពាក់ព័ន្ធ ក្រោមអធិបតីភាព
ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ, អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាន និងអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរៀបចំកិច្ចប្រជុំនេះឡើងដើម្បីចូលរួមពិនិត្យ និងពិភាក្សាផ្តល់យោបល់គ្នាលើសេចក្តីព្រាងផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថាប័ននៃប្រទេសជាដៃគូពាក់ព័ន្ធ ៕