**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ

គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារកម្ពុជា ជាច្រើនរូប ចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិ នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានដឹកនាំគណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិនៅប្រទេសម៉ាឡេស៊ី ដែលសិក្ខាសាលាថ្នាក់អន្តរជាតិនេះ ត្រូវបានរៀបចំឡើងដោយមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី សហការជាមួយអង្គភាពសោធននិវត្តន៍ (KWAP) និងអង្គភាពសន្តិសុខសង្គម (SOCSO) នៃប្រទេសម៉ាឡេស៊ី ដោយមានវត្តមានចូលរួមពីតំណាងអង្គភាពសន្តិសុខសង្គមអន្តរជាតិចំនួន ១៩ មកពីបណ្តាប្រទេសអាស៊ានទាំង ១០។

ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី​ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា វគ្គសិក្ខាសាលាថ្នាក់អន្តរជាតិខាងលើ ដែលរៀបចំឡើងក្រោមប្រធានបទ “ការទទួលយកភាពចំរុះ ដើម្បីកសាងអនាគតរួមគ្នា” គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលអាចឱ្យអង្គភាពសន្តិសុខសង្គម នៃបណ្តាប្រទេសអាស៊ានទាំងអស់រួមទាំង ប.ស.ស. កម្ពុជាផងដែរ អាចសិក្សារួមគ្នាក្នុងការអនុវត្តវិស័យសន្តិសុខសង្គម ពិសេសអាចផ្លាស់ប្តូរនូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមករវាងបណ្តាអង្គភាពសន្តិសុខសង្គមទាំង ១៩ នៃប្រទេសអាស៊ានទាំង ១០ ស្តីពីការអនុវត្តរបបសន្តិសុខសង្គម មុននឹងឈានទៅដល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៤០ (The 40th ASSA Board Meeting) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុននេះ នៅទីក្រុងកូឡាឡាំពូ នៃប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិខាងលើនេះផងដែរ កញ្ញា អ៊ុក សមបូណ៌មី តំណាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានធ្វេីបទបង្ហាញចែករំលែកស្តីពី​ ចល័តភាពនៃតាវកាលិកសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន ជូនដល់អង្គសិក្ខាសាលាផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា គិតរហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:​ បាននឹងកំពុងដំណើរការរបបសន្តិសុខសង្គមចំនួន៣ផ្នែកធំៗ ដែលរួមមានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ហើយថ្មីៗនេះ តាមរយៈការគិតគួរខ្ពស់ទៅលើសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានសម្រេចដាក់ចេញនូវគោលនយោបាយថ្មីមួយ ដែលបងប្អូនប្រជាពលរដ្ឋមានរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) រួមទាំងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ក៏អាចមានសិទ្ធិស្នើសុំធ្វើបណ្ណសមាជិក ប.ស.ស. បានផងដែរ ហើយបន្ទាប់ពីមានបណ្ណ ប.ស.ស. បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងទទួលបានការធានារ៉ាប់រងលើការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង៕

អត្ថបទដែលជាប់ទាក់ទង