ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីដំណេីរការ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ៩កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីដំណេីរការ Hotline ននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី អនុប្រធាន សមាជិកក្រុមការងារ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានលេីកឡេីងពីការធ្វេីការងារ សំណូមពរនានា លេីការប្រេីប្រាស់ប្រព័ន្ធ Hotline របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានអនុវត្តកន្លងមក។ អង្គប្រជុំបានលេីកឡេីងអំពីលទ្ធផលការងារដែលក្រុមការងារបានអនុវត្តកន្លងមក និងចូលរួមមតិយោបល់ ក្នុងនោះក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ បានកោតសរសេីរ និងអរគុណ ដល់ក្រុមការងារដែលប្រឹងប្រែងក្នុងការអនុវត្តការងារ ក្នុងការឆ្លេីយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក។
ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយករង ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា លេីការងារ Hotline នេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕