**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យប្រទីបរាជរដ្ឋាភិបាល ដែលកំពុងដំណើរការរៀបចំនៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង**ប្រកាសដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង ភាគនិរតីប្រទេសប៉ាគីស្ថាន**វេទិកាធុរកិច្ចកម្ពុជា-ឆែក រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា**ក្រុមហ៊ុនចំនួន៤របស់ឆែក មានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**កម្ពុជាលើកទឹកចិត្តសាធារណរដ្ឋឆែក ជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) សាងសង់នៅឆ្នាំ១៩៦៣ ជាស្ពានឆ្លងកាត់ទន្លេសាប មុនគេនៅកម្ពុជា**បទវិភាគ៖ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសទុនបរទេសនឹងទទួលបានកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន**ក្រុមហ៊ុនរបស់បារាំងស្វែងយល់អំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្ដោតលើវិស័យថាមពលកកើតឡើងវិញ**នគរបាលបង្រ្កាបជនសង្ស័យ ចំនួន១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពត**រដ្ឋមន្ត្រីជាង ៤០រូប មកពីទូទាំងទ្វីបអាហ្រ្វិក ជួបពិភាក្សាគ្នា នៅរុស្ស៊ី**អង្គការសហប្រជាជាតិ៖ អ្នកបាត់បង់ជីវិត នៅតំបន់ហ្គាហ្សា ៧០ភាគរយ ច្រើនជាងស្ត្រីនិងកុមារ**ឡាវ រងការខាតបង់យ៉ាងច្រើន ដោយសារព្យុះកំណាច Prapiroon, Yagi និង Soulik បណ្តាលឱ្យមនុស្សស្លាប់ ១២នាក់ និងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ៣០០​លាន​ដុល្លារ​**អ៊ុយក្រែន ទទួលបានសាកសពទាហាន ៥៦៣នាក់ ពីអាជ្ញាធររុស្ស៉ី**៦ខែមកនេះ កម្លាំងចម្រុះរកឃើញដីព្រៃឈើ ដែលលួចកាប់ទន្ទ្រានថ្មីៗជាង ២ពាន់ហិកតា ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ ខណៈដំណើរការដាំស្ដារព្រៃឈើឡើងវិញ បាន ៧០ហិកតា**អាមេរិក អាចនឹងលុបចោលផែនការតាំងទីលំនៅថ្មី សម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ា រស់នៅក្នុងជំរំតាមព្រំដែននៃប្រទេសថៃ

ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ក្នុងជំនួបនេះដែរ តំណាងក្រុមប្រឹក្សាជាតិគាំពារសង្គម បានសម្តែងការគួរសម ក៏ដូចជារាយការណ៍អំពីវឌ្ឍនភាព និងទិសដៅអនាគតនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជាជូនដល់ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដើម្បីជាការស្វែងយល់លម្អិត និងផ្តល់ការចូលរួមសហការគាំទ្រការអនុវត្តឆ្ពោះទៅមុខ។

ក្រោយស្តាប់នូវរបាយការណ៍តាមរយៈបទបង្ហាញយ៉ាងក្បោះក្បាយ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការចូលរួមអនុវត្តយ៉ាងហ្មត់ចត់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំស្ដីពីប្រព័ន្ធគាំពារសង្គម ក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងមុខងារសាធារណៈ ក្នុងការបន្តផ្តល់កិច្ចសហការ គាំទ្រ ពិភាក្សា និងផ្តល់ជាធាតុចូលជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាជាតិគាំពារសង្គម ឆ្ពោះទៅរកការរួមគ្នាសម្រេចនូវទិសទៅអនាគតនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង