**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រាជរដ្ឋាភិបាល បានឯកភាពចាត់ទុក​តំបន់ព្រៃឡង់ ជាតំបន់ក្រហម មិនអនុញ្ញាតឱ្យចេញអាជ្ញាបណ្ណ ធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទទៀតនោះទេ

ភ្នំពេញ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពក្នុងការចាត់ទុកតំបន់ព្រៃឡង់ ជាតំបន់ក្រហម ដោយមិនអនុញ្ញាតឱ្យចេញអាជ្ញាបណ្ណ ធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទបន្ថែមទៀតនោះទេ។

ឯកឧត្ដមបានឱ្យដឹងថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកបានស្នើដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយស្នើសុំមិនពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ទៀតនោះទេ។ សម្តេចធិបតីបានឯកភាព ទី១. ចាត់ទុកតំបន់ព្រៃឡង់ជាតំបន់ក្រហម មិនចេញអាជ្ញាបណ្ណធនធានរ៉ែ គ្រប់ប្រភេទបន្ថែមទៀតនោះទេ លើកលែងតែក្រុមហ៊ុនចំនួន២ ដែលមានគោលការណ៍អនុញ្ញាតពីអាណត្តិមុនមករួចហើយ។
ទី២. ពិនិត្យលទ្ធភាពកាត់បន្ថយថ្លៃផ្ទៃដីដែលសិក្សារួច និងមិនមានសក្តានុពល សម្រាប់ធ្វើអាជីវកម្មធនធានរ៉ែ​ ពោល គឺក្រសួងនឹងពិនិត្យលទ្ធភាព កាត់បន្ថយផ្ទៃដីដែលសិក្សា​ ​ដែលជាដី​គ្មានសក្តានុពល ឬមានសក្តានុពលតិចតួច ​យកត្រឡប់មក។ ទី៣. មិនអនុញ្ញាតឱ្យមានការពង្រីកផ្ទៃដីអាជ្ញាបណ្ណបន្ថែមទៀតនោះទេ សម្រាប់អាជ្ញាបណ្ណដែលមានស្រាប់ ។

ឯកឧត្ដមបានលើកឡើងយ៉ាងដូច្នេះថា «សូមយកឱកាសនេះប្រកាសជូន បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់ ក្រសួងរ៉ែ​ និងថាមពល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានស្នើសុំទៅសម្តេចធិបតី នាយករដ្ឋមន្រ្តី សុំមិនពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែ នៅក្នុងតំបន់ ដែនជម្រកសត្វព្រៃឡង់ទៀតនោះទេ ។ សម្តេចធិបតីផ្នែកទៅលើសំណើរបស់ក្រសួង ចុះនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានឯកភាពនៅថ្ងៃទី២ គឺនៅថ្ងៃដដែល ដែលបង្ហាញឱ្យឃើញនូវឆន្ទៈ របស់សម្តេចធិបតី​ចំពោះតំបន់ព្រៃឡង់»។
តំបន់ព្រៃឡង់ គឺជាព្រៃដ៏ធំមួយនៅកម្ពុជា ដែលមានផ្ទៃដី ៤៣១ ៦៨៣ ហិចតា ​គ្របដណ្ដប់លើខេត្តចំនួន៤ គឺ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ មានក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុក ចំនួន១៣ក្រុមហ៊ុន​ កំពុងសិក្សារុករករ៉ែនៅក្នុងតំបន់នេះ ​ចាប់ពីឆ្នាំ២០០៨មកដល់បច្ចុប្បន្ននេះ ក្នុងនោះមាន​៣ក្រុមហ៊ុន នៅខេត្តកំពង់ធំដែលទទួលបានអាជ្ញាបណ្ណស្វែងរុករក និង​អាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែមាស១, នៅខេត្តក្រ​ចេះ មានអាជ្ញាបណ្ណចំនួន៧, ខេត្ត​ព្រះវិហារ មានអាជ្ញាបណ្ណស្វែងរុករកចំនួនពីរ និងខេត្តស្ទឹងត្រែង មានអាជ្ញាបណ្ណស្វែងរុករកចំនួន១៕

អត្ថបទដែលជាប់ទាក់ទង