**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម**ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សកិច្ចសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅ នៃរដ្ឋបាលទីក្រុងបាងកក រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន នៃប្រទេសថៃ**ចិន អះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីលោក Duterte នោះឡើយ**លោក លី ឈាង ចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តវិធានថ្មីសម្រាប់ការពង្រឹងវិធានការឆ្លើយតបរបស់ចិន ចំពោះទណ្ឌកម្មបរទេស**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

ឯកឧត្ដម កែវ រតនៈ៖ ក្រសួងរ៉ែ កំពុងសិក្សាលុបបំបាត់ទីផ្សារគ្រឿងអេឡិចត្រូនិក ដែលប្រើប្រាស់ថាមពលច្រើនហួសហេតុ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» រៀបចំឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងរ៉ែ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុង ពិភាក្សាគ្នាក្នុងការលុបបំបាត់ការនាំចូលគ្រឿងអេឡិចត្រូនិក ដែលប្រើប្រាស់ថាមពលច្រើនហួសហេតុ (ស៊ីភ្លើងខ្លាំង) ចេញពីទីផ្សារកម្ពុជា។

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងថា ក្រសួងរ៉ែ និងថាមពល បាននិងកំពុងដាក់ចេញជាមួយដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍអាស៊ី UNDP ជាមួយប្រទេសអូស្រ្ដាលី ក្នុងការជំរុញគោលនយោបាយប្រសិទ្ធភាពថាមពល ដើម្បីការពារបរិស្ថាន ដើម្បីបំពេញតាមការប្ដេជ្ញារបស់កម្ពុជា ក្នុងការប្រែប្រួលអាកាសធាតុលើពិភពលោក ដោយបានដាក់គោលដៅសន្សំថាមពល។

ឯកឧត្ដមបានបន្ដថា «ជាគោលដៅរបស់កម្ពុជា និងពិភពលោក ទន្ទឹមនឹងការប្ដេជ្ញាក្នុងការជំរុញអគ្គិសនីឲ្យបានគ្រប់គ្រាន់ តាមតម្រូវការរបស់ប្រទេសជាតិ យើងមានមុំមួយបន្ថែមទៀត គឺការអន្ដរាគមន៍ការសន្សំសំចៃថាមពល នាពេលខាងមុខនេះ ក្រសួងរ៉ែ នឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់មិនឲ្យនាំចូលឧបករណ៍ណា ដែលប្រើប្រាស់ថាមពលច្រើនហួសហេតុ ជាក់ស្ដែងដូចជាម៉ាស៊ីនត្រជាក់ ឬទូទឹកកក ដែលប្រើប្រាស់ថាមពលច្រើន ត្រូវតែបញ្ចប់ពីទីផ្សារកម្ពុជា ដើម្បីសន្សំសំចៃថាមពល ក្នុងការឈានទៅសម្រេចគោលដៅ»។

ឯកឧត្ដមបញ្ជាក់ថា គោលដៅពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ត្រូវសន្សំឲ្យបានថាមពល ក្នុងកម្រិតប្រហាក់ប្រហែលជិត ២ពាន់ម៉េហ្គាវ៉ាត់ មានន័យថាពីពេលនេះដល់ឆ្នាំ២០២៣០ សង្ឃឹមថា ប្រសិនជាយើងសន្សំសំចៃថាមពលអគ្គិសនីទាំងអស់គ្នាបាន នោះពុំចាំបាច់ធ្វើរោងចក្រថ្មីដែលមានអនុភាពរហូតដល់ ២ពាន់មេហ្គាវ៉ាត ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ព្រោះថាពេលណាអភិវឌ្ឍន៍ គឺតែងតែប៉ះពាល់តិចតូច ដូច្នេះនៅពេលដែលកម្ពុជា អាចបំពេញតម្រូវការបាន ពុំចាំបាច់ទៅប៉ះពាល់បរិស្ថាន គឺជារឿងដ៏ល្អបំផុត៕

អត្ថបទដែលជាប់ទាក់ទង