**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ការផ្លាស់ប្តូរឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យានេះ គឺដើម្បីឱ្យបងប្អូនមន្រ្តីជាប់កិច្ចសន្យាបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រគល់និងឧបត្ថម្ភឯកសណ្ឋានថ្មី ជូនមន្រ្តីជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានចំនួនសរុប៣០០នាក់ ដើម្បីប្រើប្រាស់ចូលរួមបំពេញការងារសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញក្នុងការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ការផ្លាស់ប្តូរឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យានេះគឺមានការគាំទ្រពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺដើម្បីឱ្យបងប្អូនមន្រ្តីជាប់កិច្ចសន្យាបំពេញការងារប្រកបដោយការទទួលខុសត្រូវចំពោះការងាររបស់ខ្លួនក្នុងចូលរួមសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ក៏បានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះបងប្អូនមន្រ្តីជាប់កិច្ចសន្យាដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួមសហការបំរើការងារថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញប្រកបដោយស្មារតីទទួលខុសត្រូវជាពិសេសជួយសម្រួលចរាចរណ៍ដោះស្រាយការកកស្ទះនាំឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាពប្រសើរ។ ក៏បានណែនាំឱ្យខិតខំបំពេញការងារអនុវត្តឱ្យបានត្រឹមត្រូវដើម្បីចៀសវាងកុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង