ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង វគ្គហ្វឺនហ្វឺនជំនាញការពារព្រំដែន វគ្គបំប៉នជំនាញរថពាសដែក PMP1 និងបើកវគ្គបំប៉នកម្លាំងអន្តរាគមន៍ ដល់យោធិនចំណុះយោធភូមិភាគទី៥
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាពលទាហានទី៥ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង វគ្គហ្វឺនហ្វឺនជំនាញការពារព្រំដែន វគ្គបំប៉នជំនាញរថពាសដែក PMP1 និងបើកវគ្គបំប៉នកម្លាំងអន្តរាគមន៍ ដល់យោធិនចំណុះយោធភូមិភាគទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ដែលស្ថិតនៅ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
តារបាយការណ៍ :
+វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង
-និទ្ទេសល្អ ចំនួន ៣១នាក់ ស្មើ ៣១,០០%
-និទ្ទេសល្អបង្គួរ ចំនួន ៣៧នាក់ ស្មើ ៣៧,០០%
-និទ្ទេសមធ្យម ចំនួន ១៩នាក់ ស្មើ ១៩,០០%
-និទ្ទេសខ្សោយ ចំនួន ១៣នាក់ ស្មើ ១៣,០០%
+វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែន
-និទ្ទេសល្អ ចំនួន ៣១នាក់ ស្មើ ៣៨,៧៥%
-និទ្ទេសល្អបង្គួរ ចំនួន ៣៣នាក់ ស្មើ ៤១,២៥%
-និទ្ទេសមធ្យម ចំនួន ១២នាក់ ស្មើ ១៥,០០%
-និទ្ទេសខ្សោយ ចំនួន ៤នាក់ ស្មើ ៥,០០%
+វគ្គហ្វឹកហ្វឺនបំប៉នជំនាញរថពាសដែក BMP-1
-និទ្ទេសល្អ ចំនួន ១២នាក់ ស្មើ ២៤,០០%
-និទ្ទេសល្អបង្គួរ ចំនួន ២០នាក់ ស្មើ ៤០,០០%
-និទ្ទេសមធ្យម ចំនួន ១៨នាក់ស្មើ ៣៦,០០%
និង បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកម្លាំងអន្តរាគមន៍មានសិក្ខាកាម ចំនួន ៥០នាក់ និងសិក្សារយៈពេល ៩១ថ្ងៃ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរដល់យោធាចារ្យក្នុងវគ្គហ្វឹកហ្វឺននេះ ដែលបានរៀនសូត្រទទួលលទ្ធផលល្អប្រសើរគួរជាទីមោទន:។ វគ្គនេះស្របពេលប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើន រាជរដ្ឋាភិបាល បានធ្វើការកែទម្រង់កងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយវគ្គហ្វឹកហ្វឺនបំប៉នយោធាចារ្យនេះមានសារៈសំខាន់ណាស់សម្រាប់ បង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាព ការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។ ត្រៀមរួចជាស្រេចដើម្បីដោះស្រាយយថាហេតុ និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារមហន្តរាយពីធម្មជាតិ និងយថាហេតុផ្សេងៗ ជាពិសេស គ្រោះទឹកជំនន់ កំពុងកើតឡើងក្នុងប្រទេសកម្ពុជាយើង។
ឯកឧត្តម បានបន្តថា ការពារខ្សែបន្ទាត់ព្រំដែន កម្ពុជាក្រោមអនុសាសន៍ដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនឱ្យបាត់បង១មីលីម៉ែត្រ និងមានការដោះស្រាយដោយសន្តិវិធី និងសន្តិភាព កងទ័ពត្រូវគោរពវិន័យ ការងារ ត្រូវមើលសក់ ពុកមាត់ ឯកសណ្ឋាន ត្រូវមានភាពត្រឹមត្រូវ ជាកងយោធពលខេមរភូមិន្ន និងសូមផ្តាំផ្ញើដល់យោធាចារ្យ ត្រូវយកចំណេះដឹងដែលបានរៀនទៅបម្រើការងារឲ្យបានត្រឹមត្រូវ មានភាពស្មោះត្រង់ត្រូវ ចៀសឲ្យឆ្ងាយអំពើឧបាយមុខគ្រប់យ៉ាង(គ្រឿងញៀន ល្បែងស៊ីសង) មិនត្រូវមានក្នុងវគ្គហ្វឹកហ្វឺននេះជាដាច់ខាតនិងត្រូវខិតខំរៀនសូត្របន្ថែម។
ជាចុងបញ្ជប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់សិក្ខាកាម និងប្រកាសបិទវគ្គ និងបើកវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅព្រមទាំងបានប្រគល់ជូនថវិកា ចំនួន ២.០០០.០០០រៀល ដល់សាលាពលទាហានទី៥ និង ១.០០០.០០០រៀល ដល់វរសេនាតូចរថក្រោះ និង ៨០០.០០០រៀល ដល់កម្លាំងអន្តរាគមន៍យោធភូមិភាគទី៥ផងដែរ៕