**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ

សម្ដេចធិបតី៖ ៣ខែមកនេះ រាជរដ្ឋាភិបាល បានដើរទាក់ទាញការវិនិយោគបរទេសនិងលើកស្ទួយការវិនិយោគក្នុងស្រុក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈ៣ខែមកនេះ រាជរដ្ឋាភិបាល បានដើរទាក់ទាញការវិនិយោគបរទេស និងលើកស្ទួយការវិនិយោគក្នុងស្រុក ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងគម្រោងមួយចំនួន រាជរដ្ឋាភិបាលមិនចាំបាច់ខ្ចីនោះទេ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើន គឺប្រើប្រាស់ធនធានឯកជនតាមការប្រើប្រាស់ BOT ដូចជា ព្រលានយន្តហោះខេត្តសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាដើម ដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច។ បន្ថែមពីនោះទៀត រាជរដ្ឋាភិបាល ក៏បានភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេស ដើម្បីទាញទំនាក់ទំនងប្រជាជននិងប្រជាជន និងវិស័យទេសចរណ៍ផ្សេងផងដែរ។

សម្ដេចធិបតីបញ្ជាក់ថា «អ៊ីចឹងក្នុងរយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេក ហើយក៏មិនបានចេះតែដើរខ្ចីលុយគេនោះទេ ប៉ុន្តែយើងទាញ នៅក្នុងផលិតផលគ្រប់រូបភាពទាំងអស់ ដើម្បីបម្រើប្រជាពលរដ្ឋជាពិសេសវិស័យឯកជនជាដង្ហើមធំណាស់ ផ្លូវនេះដែល យើងធ្វើក្នុងឥណទានសម្បទាន នេះក៏ដោយ ប៉ុន្តែដើម្បីបម្រើឱ្យការរីកចម្រើនក្នុងវិស័យឯកជន ប្រព័ន្ធដឹកជញ្ជូនឡូជីស្ទីក វិស័យកសិកម្ម វិស័យឧស្សាហកម្ម ដំណើរការបាន។ ទាំងអស់នោះដើម្បីចែករំលែកឱ្យប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវ ក្នុងខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំងនិងបន្ទាយមានជ័យ អ៊ីចឹងការប្រើប្រាស់នូវការវិនិយោគទាំងគ្រប់រូបភាពកម្ចីនិងរូបភាពផ្សេងៗយើងបានប្រើប្រាស់ ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង »៕

អត្ថបទដែលជាប់ទាក់ទង