**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ជប៉ុន ពេញចិត្តចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្តម​ UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានសម្តែងការពេញចិត្តចំពោះការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។

ឯកឧត្តម​អគ្គរាជទូត បានលើកឡើងបែបនេះ ខណៈចូលរួមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម​បានលើកឡើងថា ជប៉ុនមានបំណងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកគំនិតផ្តួចផ្តើម ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ដោយផ្តោតលើគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា។

ឯអះអាងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋ និងបាន​បង្ហាញពីភាពជាអ្នកដឹកនាំក្នុងការពង្រឹងអភិបាលកិច្ច តាមរយៈកំណែទម្រង់រដ្ឋបាល និងមុខងារសាធារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការលើកកម្ពស់វិមជ្ឈិកា។ ទាំងនេះជាវិស័យ ដែលប្រទេសជប៉ុនបានជួបប្រទះ និងប្រមូលទុក យ៉ាងទូលំទូលាយ តាមរយៈភាពជោគជ័យ និងបរាជ័យកន្លងមក ហើយយើងនឹងផ្តល់ចំណេះដឹងទាំងនេះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងគោលដៅនេះយើងបានពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនរួចទៅហើយ។

ឯកឧត្តម​អគ្គរាជទូត បានលើកឡើងទៀតថា ខណៈដែលជប៉ុនកម្ពុជាកំពុងដំណើរការកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើន ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគី កាន់តែស៊ីជម្រៅថែមទៀត ហើយបន្ទាប់ពីក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វាពិតជាសំខាន់ណាស់ ដែលយើងមិនត្រូវគិតថា ទំនាក់ទំនងនេះត្រឹមជាបរិបទទ្វេភាគី ឬភាគីម្ខាងត្រូវធ្វើអ្វីដើម្បីភាគីម្ខាងទៀតនោះទេ ផ្ទុយទៅវិញ យើងត្រូវធ្វើការជាដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ ក្រោមភាពជាដៃគូថ្មីនេះ ជប៉ុន និងកម្ពុជា នឹងចូលរួមយ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ។

អត្ថបទដែលជាប់ទាក់ទង