**រដ្ឋបាលខេត្តស្ទឹងត្រែង បិទវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**អ្នកជំនាញខាងរថយន្តអាល្លឺម៉ង់៖ ពន្ធគយរបស់សហភាពអឺរ៉ុបលើរថយន្ត EV របស់ចិនជាការសម្រេចចិត្តដ៏ល្ងង់**កម្ពុជា-ចិន ពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី**ឱកាស! ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិតមួយ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**ឯកឧត្តម ហេង សួរ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់**ខេត្តជាប់មាត់សមុទ្ររបស់ចិន ជម្លៀសមនុស្ស ២៨២,០០០នាក់ ខណៈពេលព្យុះទីហ្វុង Kong-rey កំពុងខិតជិតមកដល់**លទ្ធផលនៃសន្និសីទសារព័ត៌មានស្តីពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**រដ្ឋមន្រ្តីការបរទេសថៃ៖ ពលរដ្ឋថៃ៤នាក់ស្លាប់ នៅអ៉ីស្រាអែល ដោយសារការបាញ់រ៉ុក្កែតពីលីបង់**ពិធីបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើងនៅទីក្រុងលីម៉ា ប្រទេសប៉េរូ**បទវិភាគ៖ “នាំចចកឱ្យចូលផ្ទះ” ភាគីហ្វីលីពីនគួរប្រញាប់ដកដៃជាបន្ទាន់ហើយ!**គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន**កម្ពុជា-កាហ្សាក់ស្ថាន គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**ក្រសួង៣ ចុះអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh**កម្ពុជា-ចិនអបអរសាទរខួប២ឆ្នាំនៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាដួង ស្រុកកោះធំ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**អភិបាលរងខេត្តកណ្តាល លើកទឹកចិត្តឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ ប្រកបដោយគុណភាព កុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះកាលៈទេសៈណាក៏ដោយ**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច

គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ ចាប់អារម្មណ៍ការសិក្សាជំនាញបច្ចេកទេសរបស់សិស្សនិស្សិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។

ឯកឧត្តម ប៊ុន ភារិន បានបញ្ជាក់ថា ការចុះធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា របស់គណៈប្រតិភូនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នាពេលនេះគឺដើម្បីសិក្សាស្វែងយល់អំពីកម្មវិធីសិក្សា និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់វិទ្យាស្ថាន NPIC នៅលើមុខជំនាញនីមួយៗ ជាពិសេសលើជំនាញ បច្ចេកទេស វិស្វកម្ម ដែលសិស្សនិស្សិតមិនត្រឹមតែសិក្សាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើការអនុវត្ត ជាក់ស្តែងតែម្តង។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម ប៊ុន ភារិន ក៏បានធ្វើបទឧទ្ទេសនាមដោយសង្ខេបអំពីប្រវត្តិរបស់វិទ្យាស្ថាន NPIC ជូនដល់គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ រួមនិងការចូលពិនិត្យមើលផ្ទាល់នូវសកម្មភាពការពារគម្រោង និងប្រឡងបញ្ចប់វគ្គសិក្សារបស់សិស្សនិស្សិតតាមជំនាញទាំងអស់ ដែលមានចំនួនប្រមាណ ១៨០០នាក់ផងដែរ។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ជាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំនៅកម្ពុជាដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថាន NPIC កំពុងបណ្តុះបណ្តាលសិស្សនិស្សិតកម្ពុជាចាប់តាំងពីថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកំរិត C1, C2, C3 ថ្នាក់បណ្តុះបណ្តាលវគ្គខ្លី ថ្នាក់ឧត្តមសិក្សា ថ្នាក់ក្រោយបរិញ្ញាបត្រ ដែលរួមមានជំនាញជាច្រើនដូចជា វិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិក វិទ្យាសាស្រ្តអុបទិក វិស្វកម្មសំណង់ស៊ីវិលនិងស្ថាបត្យកម្ម វិស្វកម្មអេឡិចត្រូនិកនិងទូរគមនាគមន៍ វិស្វកម្មមេកានិករថយន្ត ទេសចរណ៍និងបដិសណ្ឋារកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថាន NPIC មានដៃគូសហការជាមួយវិស័យរដ្ឋ និងឯកជន ទាំងក្នុងប្រទេស និងក្រៅប្រទេសចំនួន២២៦៕

អត្ថបទដែលជាប់ទាក់ទង