**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

ឯកឧត្ដម ប៉ែន បូណា៖ រយៈពេល ៣ខែរាជរដ្ឋាភិបាលសម្រេចសមិទ្ធផលលើសការរំពឹងទុក

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋ​មន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានរយៈពេល ៣ខែគត់នៃការចាប់ផ្តើមបំពេញ​ការ​ងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានសម្រេចការងារ​លើសពីការ​រំពឹង​ទុក។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ឯកឧត្ដម ប៉ែន បូណា បានគូសរំលេចឱ្យឃើញនូវសមិទ្ធផលធំៗចំនួន៣ ដែលរាជរដ្ឋា​ភិបាល​សម្រេចបានក្នុងរយៈពេល៣ខែនេះដែលក្នុងនោះរួមមាន៖ ការរក្សាបាននូវសន្តិភាព ស្ថិរ ភាពសង្គមនយោបាយ សេដ្ឋកិច្ច និងដំណើរការជាប្រប្រតីនៃរដ្ឋបាលសាធារណៈ រួមទាំងការ​អភិវឌ្ឍន៍​, ការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ ដោយផ្តោតលើនយោបាយអាទិភាពទាំង៦ ដែលផ្តល់ការយក ចិត្តទុកដាក់ខ្ពស់ទៅលើសុខភាព ការងារយុវជន និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ, លើកកម្ពស់កម្មវិធីជាតិជំនួយសង្គម, និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។

ពាក់ព័ន្ធសុខសន្តិភាពនេះ ឯកឧត្ដម ប៉ែន បូណា បានគូសរំលេចថា រាជរដ្ឋាភិបាលដឹកនាំដោយ​សម្តេច​ធិប​តី ហ៊ុន ម៉ាណែត គឺធានាប្រប្រតីភាពគ្រប់យ៉ាង និងធានាការពារសមិទ្ធផលទាំងឡាយដែលរាជ​រដ្ឋា​ភិ​បាល​​សម្តេចតេជោ ហ៊ុន សែន កសាងឡើងមិនឱ្យបានត់បង់ ឬមិនមិនឱ្យសូម្បីតែការប្រែប្រួល​ជាអវិជ្ជ​មាន​ណាមួយឡើយ។ នេះជាសមិទ្ធផលធំធេងដំបូងបង្អស់ដែលគេមិនត្រូវមើលរំលង​ពីព្រោះប្រវត្តិសាស្ត្របាន​បង្ហាញ​ហើយថា កម្ពុជាពេលផ្លាស់ប្តូរអ្នកដឹកនាំម្តងៗ តើប្រទេសជាតិជួបអ្វីខ្លះ? សង្គ្រាម បែកបាក់ កាប់​សម្លាប់ សងសឹក… តែការផ្លាស់ប្តូរមេដឹកនាំលើកនេះ ជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលរក្សាបាន​សុខ​សន្តិភាព ស្ថេរភាពសង្គម ក៏ដូចជាការអភិវឌ្ឍន៍។

ក្រៅតែពីបង្ហាញនូវសមិទ្ធផលសន្តិភាពហើយនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដម ប៉ែន បូណា ក៏បានគូសរំលេចផងដែរនូវសមិទ្ធផលនៃការអនុវត្តន៍នយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលរួមមាន៖ ផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសាកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, ពង្រឹងកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃ និងការពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្ម។

បើតាមឯកឧត្ដម ប៉ែន បូណា ក្រៅតែសមិទ្ធផលបានបង្ហាញខាងលើនេះ រាជរដ្ឋាភិបាលដឹកនាំដោយ​សម្តេច​ធិប​តី ក៏បានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ។ បន្ថែមពីលើនេះ សម្តេចធិបតី​នាយក​​រដ្ឋមន្ត្រី បានចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី តាមរោងចក្រ សហគ្រាស ក្នុងរាជធានី/ខេត្ត ចំនួន ១០លើក សរុបអ្នកចូលរួមជិត ២០ម៉ឺននាក់។ សម្រាប់លោក ប៉ែន បូណា តាមរយៈជំនួបបង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបាលចំពោះកម្មករ និយោជិតតាមរោងចក្រ សហគ្រាស ហើយដាក់ចេញនូវកិច្ចអន្តរាគមន៍ជាច្រើន ធានាការពារប្រយោជន៍របស់កម្មករ និយោជិត។

ឯកឧត្ដម ប៉ែន បូណា បានឱ្យដឹងទៀតថាបន្ថែមពីលើនេះ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់មួយទៀតនោះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ តាមរយៈវេទិកានេះ សម្តេចធិបតី បានសម្រេចដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជួយដល់​ផ្នែក​ឯកជន មានដូចជាវិស័យទេសចរណ៍, អចលនទ្រព្យ, ការដឹកជញ្ជូន និងការធ្វើធុរកិច្ចជាដើម។

ឯកឧត្ដម បញ្ជាក់ថា “ត្រឹមតែ៣ខែ រាជរដ្ឋាភិបាលអណត្តិទី៧ សម្រេចបានលទ្ធផលធំធេងជូនជាតិ និងប្រជាពលរដ្ឋ។ គ្រាន់តែ​ឃើញលទ្ធផលបីខែនេះ យើងប្រាកដជាមានសុទិដ្ឋនិយមយ៉ាងប្រាកដ ប្រជាថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងសម្រេចបានគោលដៅ របស់ខ្លួន យ៉ាងពិតប្រាកដពោល គឺចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលខ្ពស់”។

ក្នុងសន្និសីទបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលនេះ ឯកឧត្ដម ប៉ែន បូណា បានទាញចំណាប់អារម្មណ៍ឱ្យ​កត់ចំណាំលើចំណុចគន្លឹះដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ឧស្សាហ៍លើកឡើងផងដែរ។ ចំណុចគួរកត់ចំណាំទាំងនោះរួមមាន៖ កុំនិយាយតែមាត់ កុំសរសេរតែលើក្រដាស់ តែត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង, បង្អង់ការពង្រីក តែយកចិត្តទុកដាល់លើការពង្រឹង (ពង្រឹងគុណភាព និងប្រសិទ្ធភាព), កសាងមូលធនមនុស្ស (ចំណេះដឹង សមត្ថភាព សុខភាព និងសីលធម៌)។

តាមរយៈចំណុចខាងលើនេះ គឺបង្ហាញឱ្យឃើញថា សម្តេចធិបតីជាមេដឹកនាំប្រាកដនិយម មានចក្ខុវិស័យវែងឆ្ងាយ និងចង់ឃើញលទ្ធផល ហើយទាំងនេះ គឺជាចំណុចខ្លាំងដែលជាចលករជំរុញឱ្យគោលនយោបាយទាំងឡាយសម្រេចគោលដៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង