ឧត្ដមសេនីយ៍ទោ គង់ មនោ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធដល់ មហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាមាតាក្មេក សម្តេច ទៀ បាញ់
ភ្នំពេញ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំលោក-លោកស្រីស្នងការរង លោកនាយការិយាល័យមួយចំនួន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធដល់ មហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាមាតាក្មេក សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ស្ថិតក្នុងវេលាដ៏សែនសោកស្តាយស្រណោះរកទីបំផុតគ្មាននេះ លោកឧត្ដមសេនីយ៍ទោ ស្នងការ ព្រមទាំងលោក-លោកស្រីស្នងការរង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ ថែរក្សាដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា យិប ចាំកេសន សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបញ្ចុះកម្លាំងនគរបាល ការពារសន្តិសុខ និងសម្រួលសណ្តាប់ធ្នាប់ ក្នុងពិធីផងដែរ ៕