**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមដៃគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូកឲ្យខាងតែបាន

ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃសហការគ្នាឲ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងអំឡុងពេលដែលកម្ពុជា រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង កិច្ចផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នារសៀលថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺជាបុណ្យជាតិដ៏សំខាន់ស្វាគមន៍រាជរដ្ឋាភិបាលនីតិកាលថ្មី ដូច្នេះប្រជាពលរដ្ឋច្បាស់ជាមកលេងកម្សាន្ដយ៉ាងច្រើនកុះករនៅរាជធានីភ្នំពេញ។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា បន្ទាប់ពីខកខានរៀបចំអស់ប៉ុន្មានឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលទើបបង្កើតបានរយៈពេល៩០ថ្ងៃនេះ បានអនុញ្ញាតឲ្យរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើងវិញ ដើម្បីបង្កបរិយាកាសឲ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្ដដោយក្ដីសប្បាយរីករាយ។ ជាមួយនឹងការកម្សាន្ដសប្បាយរបស់ប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យជាតិដ៏សំខាន់នេះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ដែលជាអតីតអគ្គស្នងការនគរបាលជាតិដ៏ម៉ឺងម៉ាត់នោះ បានចាត់ទុកថា កាតព្វកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកពីគ្រប់ទិសទីទាំងអស់ជារឿងដែលសំខាន់ និងយកចិត្តទុកដាក់ខ្លាំងបំផុតមិនអាចធ្វេសប្រហែសបានឡើយ។

តាមរយៈបទពិសោធន៍ធ្លាប់ជាអគ្គស្នងការនគរបាលជាតិ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានចែករំលែកនូវអ្វីដែលជាបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន ដល់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីជាមូលដ្ឋានគ្រឹះបន្ថែមក្នុងការពង្រឹងសមត្ថភាពដល់កងកម្លាំងសមត្ថកិច្ច ដែលមានកាតព្វកិច្ចក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងក្រុមគ្រូពេទ្យផងដែរ។
បញ្ហាចរាចរណ៍សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, បញ្ហាក្មេងទំនើង, បញ្ហាចោរកម្ម និងការងារសន្ដិសុខ ជាការងារដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងភាពម្ចាស់ការរបស់ប្រធានអង្គភាពនីមួយៗ។

ជាមួយគ្នានេះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក៏បានធ្វើការផ្ដាំផ្ញើនូវការងារមួយចំនួនផងដែរ ដើម្បីធានាឲ្យបានដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដូចជា៖
ទី១៖ ពង្រឹងយន្ដការរួម យន្ដការតាមតំបន់ យន្ដការបញ្ជាការស្រាល ពោលត្រូវមានបញ្ជាការ មានអ្នកទទួលខុសត្រូវពិតប្រាកដច្បាស់លាស់
ទី២៖ ជំរុញការផ្សព្វផ្សាយដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលមានភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួន និងទាមទារឲ្យកម្លាំងទាំងអស់ស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ ខណៈប្រធានអង្គភាពនីមួយៗ ត្រូវមានការលើកទឹកចិត្តដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួន
ទី៣៖ ត្រៀមកម្លាំងអន្ដរាគមន៍នៅនឹងកន្លែង
ទី៤៖ ត្រូវមានការចាត់តាំងប្ដូរវេនកម្លាំងដែលប្រចាំការការពារច្បាស់លាស់
ទី៥៖ ត្រូវមានការរៀបចំគ្រូពេទ្យសង្គ្រោះទាំងចល័ត និងមានទីតាំងសម្រាប់សង្គ្រោះបឋម ដើម្បីងាយស្រួលនៅពេលមានហេតុការណ៍ណាមួយកើតឡើង
ទី៦៖ ពង្រឹងមធ្យោបាយទំនាក់ទំនងសម្រាប់កងកម្លាំង ដើម្បីងាយស្រួលទំនាក់ទំនងគ្នា
ទី៧៖ ពង្រឹងចំណុចខ្ពស់ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ចាប់ពីពេលនេះតទៅនៅទូទាំងប្រទេស។

សូមជម្រាបថា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ ក៏បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែពង្រឹងសុវត្ថិភាព សន្ដិសុខ អនុវត្តវិធានការរដ្ឋបាល បញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រប់គ្រងនូវមុខសញ្ញាល្មើសឲ្យបានច្បាស់លាស់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានសង្កត់ធ្ងន់ដល់តាមបណ្ដាខេត្តផ្សេងៗ ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសន្ដិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ ព្រោះខ្លាចក្រែងមានហេតុការណ៍មិនល្អណាមួយកើតឡើង ខណៈការពង្រឹងការតាមដានព័ត៌មានតាមបណ្ដាញសង្គម ក៏ត្រូវផ្ដោតការយកចិត្តទុកដាក់ជៀសវាងក្រុមទុច្ចរិតបំផុសបំផុលព័ត៌មានមិនពិតណាមួយកើតឡើង នាំឲ្យមានការយល់ច្រឡំពីសាធារណៈជន ៕

អត្ថបទដែលជាប់ទាក់ទង