ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំយន្តការជំនួយផ្នែកច្បាប់នៅកម្ពុជា
ភ្នំពេញ៖ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំយន្តការផ្តល់ជំនួយផ្នែកច្បាប់។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី និងលោក សុខ បូរ៉ា ប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-រៀបចំគម្រោងនិងផែនការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តយន្តការជំនួយផ្នែកច្បាប់នាពេលបច្ចុប្បន្ននៅកម្ពុជា
២-រៀបចំឯកសារទស្សនាទានស្តីពីការកែសម្រួលនិងធ្វើឱ្យប្រសើរឡើងនូវយន្តការផ្តល់ជំនួយផ្នែកច្បាប់នៅកម្ពុជា
៣-ទិសដៅអនុវត្តបន្ត។