ក្រសួងអប់រំ បង្ហាញចំនួនសិស្សជាប់បាក់ឌុប តាមនិទ្ទេសនីមួយៗ, និទ្ទេស A ១,៦៧៣នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញលទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តាមនិទ្ទេសនីមួយៗ។
លទ្ធផលបង្ហាញថា សិស្សទទួលបាននិទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់ ៕