គណៈប្រតិភូក្រសួងសាធារណការ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន មាតាក្មេក សម្តេច ទៀ បាញ់
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា ជាកិច្ចគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ត្រូវជាមាតាក្មេករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាជីដូនបង្កើតរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទីរសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ សូមចូលរួមរំលែកទុក្ខជាមួយ សម្តេចពិជ័យសេនា និងលោកជំទាវ ក៏ដូចជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់អ្នកមានគុណ ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក មហាឧបាសិកា បានតស៊ូចិញ្ចឹមបីបាច់អប់រំទូន្មាន បុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញវន្ត និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ ៕