ខេត្តស្ទឹងត្រែង មានបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប ៧៩៧ នាក់ ស្រី ៤៣៣ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន២នាក់
ភ្នំពេញ៖ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តស្ទឹងត្រែង មានបេក្ខជនសរុបក្នុងខេត្ត១០៤៧ ក្នុងនោះស្រី ៥៤៣ បានប្រឡងជាប់សញ្ញាបត្រសរុប ៧៩៧ នាក់ ក្នុងនោះស្រី ៤៣៣ ដែលក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន២នាក់។
នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈខេត្តស្ទឹងត្រែង បានអញ្ជើញបើកកញ្ចប់លទ្ធផលក្នុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សូមរំលឹកថា មុនពេលប្រឡង ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជួយឧបត្ថម្ភការហូបចុក និងស្នាក់នៅ ដល់សិស្សក្រីក្រពុំមានលទ្ធភាព ៨០នាក់ ក្នុងពេលប្រឡងបាក់ឌុបផងដែរ៕