ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យការងាររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យការងាររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ទទួលបន្ទុក នាទីស្តីការក្រសួងមហាផ្ទៃ ៕