**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លើកទឹកចិត្ដឲ្យបន្តអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យមូលបត្រ

ភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារមូលបត្រកម្ពុជា បានលើកទឹកចិត្ត និងជំរុញការបន្តអភិវឌ្ឍ និង ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យមូលបត្រ សំដៅផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយធានានូវសុវត្ថិភាព និងឯកជនភាពជូនអ្នកប្រើប្រាស់, ទាំងវិនិយោគិន និង ភាគីពាក់ព័ន្ធ។

ការលើកទឹកចិត្ដបែបនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អញ្ជើញចូលរួម ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពរបស់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CAMGSM PLC.) នៅផ្សារមូលបត្រកម្ពុជា (ផមក) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិជាច្រើនរូប។

លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ការចុះបញ្ជីលក់មូលបត្រ ក្នុងថ្ងៃនេះ នឹងធ្វើឲ្យក្រុមហ៊ុន CAMGSM Plc ក្លាយជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលទី ១០ ក្នុងផ្សារមូលបត្រកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍ថ្មីមួយទៀត របស់ផ្សារមូលបត្រកម្ពុជា ក្នុងការទទួលបាន ក្រុមហ៊ុនទី ១ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិផង និង មូលបត្របំណុលផង។

លោកថា តាមរយៈទីផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនបានកៀរគរទុនក្នុងទំហំបោះផ្សាយសរុបប្រមាណ ២០ លានដុល្លារអាមេរិក ពីវិនិយោគិនគុណវុឌ្ឍិ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ចំណាយមូលធន និងការធ្វើបុនហិរញ្ញ-ប្បទានកម្ចីធនាគារ។

លោក ហុង សុហួរ បានគូសបញ្ជាក់ថា ទុនដែលបានមកពីការបោះផ្សាយសញ្ញាបណ្ណចីរភាពរបស់ក្រុមហ៊ុន នឹងត្រូវបានប្រើប្រាស់ សម្រាប់បម្រើដល់គម្រោងដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម តាមរយៈការពង្រីកសេវាគ្របដណ្តប់ទៅកាន់ ទីដាច់ស្រយាល ឬ សហគមន៍ ដែលទទួលបានសេវាមិនគ្រប់គ្រាន់ (underserved community) ដើម្បីកាត់បន្ថយគម្លាតឌីជីថល និង បង្កើនសមភាពសង្គម ។

ប្រភេទសញ្ញាបណ្ណចីរភាពនេះ ក៏នឹងត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់គម្រោងដែលផ្តល់អត្ថប្រយោជន៍ ដល់បរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព, ការកាត់បន្ថយនូវការបំភាយឧស្ម័នកាបូន និង ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាការប្រើប្រាស់ឧបករណ៍សូឡាជាដើម។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា បច្ចេកវិទ្យាមានការវិវត្តទៅមុខឥតឈប់ឈរ ហើយអ្វីៗដំណើរការទៅបាន ដោយពឹងផ្អែកខ្លាំងទៅលើបណ្តាញទូរសព្ទចល័ត (Mobile Network) ។ ជាក់ស្តែង, ការរីកលូតលាស់របស់ក្រុមហ៊ុន CAMGSM Plc ដែលជាប្រតិបត្តិករទូរគមនាគមន៍ ពិតជាបានរួមចំណែកកាន់តែធំធេងដល់វិស័យបច្ចេកវិទ្យានៅកម្ពុជា។

ទន្ទឹមនេះ, រាជរដ្ឋាភិបាល ក៏មិនដែលមើលរំលង និងតែងបានផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា នៅកម្ពុជា, ដូចជា ការបង្កើត មជ្ឈមណ្ឌលកម្ពុជា ៤.០ គឺជាការជំរុញការយល់ដឹងអំពី វិស័យបច្ចេកវិទ្យា និងជំរុញអក្ខរកម្ម ឌីជីថល ទៅកាន់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងដែរ។ នេះជាកាលានុវត្តភាពថ្មីមួយរបស់កម្ពុជា ដោយឈរលើមូលដ្ឋានសុខសន្តិភាព ដែលបានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍបានមកដល់សព្វថ្ងៃនេះ។

លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត និង ជំរុញការបន្តអភិវឌ្ឍ និង ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យមូលបត្រ (ដូចជា កម្មវិធីទូរសព្ទដៃ “CSX Trade”, ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ រួមទាំង កម្មវិធី និងប្រព័ន្ធផ្សេងៗទៀត) សំដៅផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយធានានូវសុវត្ថិភាពនិងឯកជនភាពជូនអ្នកប្រើប្រាស់, ទាំងវិនិយោគិន និង ភាគីពាក់ព័ន្ធ។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ជូនអង្គពិធីថា រាជរដ្ឋាភិបាល បានបន្តជំរុញ គាំទ្រ និង អភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ឲ្យមានភាពរីកចម្រើន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដែលក្នុងនោះ ការលើកស្ទួយវិស័យមូលបត្រ ត្រូវបានចាត់បញ្ចូល ទៅក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល។

គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ ២០១១, រាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តពន្ធដារសម្រាប់វិស័យមូលបត្រចំនួន ៤ លើករួចមកហើយ ដោយក្នុងនោះ ក្រុមហ៊ុនចុះបញ្ជីទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណូល រហូតដល់ ៥០% រយៈពេល ៣ ឆ្នាំដំបូង និង ការអនុគ្រោះបំណុលពន្ធផ្សេងៗទៀត។

លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត និង ជំរុញឲ្យក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុន CAMGSM ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍អនុលោមភាពតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាបាននូវគុណតម្លៃ និង អត្ថប្រយោជន៍នានា ពីបរិយាកាសដ៏អំណោយផលនេះ ជាពិសេស ពីទីផ្សារមូលបត្រកម្ពុជា។
លោកបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា ការចុះបញ្ជីលក់មូលបត្ររបស់ក្រុមហ៊ុន CAMGSM Plc ក្នុងថ្ងៃនេះ នឹងជាកតាលិករ ទាក់ទាញវិនិយោគិនសក្តានុពល ឲ្យចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា និង ទាក់ទាញក្រុមហ៊ុន ដែលមានសក្តានុពល និង មានជវភាព ជាច្រើនទៀត ឲ្យគិតគូរ និង រៀបចំខ្លួនក្នុងការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា នាពេលបន្តបន្ទាប់ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង