**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ

អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ណែនាំដល់អ្នកបើកបរខ្លួន ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយអត្រាស្លាប់

ភ្នំពេញ៖ ខណៈការដឹកជញ្ជូនទំនិញផ្សេងៗ និងម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋមានការកើនឡើង ហើយការគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ នៅមានកម្រិតនៅឡើយ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនៅក្នុងរាជធានីភ្នំពេញ ធ្វើការណែនាំអ្នកបើកបររបស់ក្រុមហ៊ុន ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការណែនាំអំពីសុវត្ថិភាពចរាចរណ៍ អ្នកបើកបរដឹកអ្នកដំណើរ ទំនិញ និងម្ហូបអាហារ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ការជួបជុំជាមួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនាពេលនេះ ក្នុងគោលបំណងឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបន្តអប់រំដល់អ្នកបើកបរទាំងអស់ បើកបរក្នុងល្បឿនកំណត់ កុំបើកបររំលោភភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ និងបើកបរគ្មានសុជីវធម៌ដោយបើកបរជែងគេជែងឯង ដើម្បីប្រញាប់ដឹកទំនិញ ឬម្ហូបអាហារឱ្យទាន់តាមការកម្មង់របស់អតិថិជននោះឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបន្តទៀតថា បន្ទាប់ពីជួបជាមួយក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារនេះរួចហើយ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្តជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនខ្នាតធំៗជាពិសេសរថយន្តដឹកកុងតឺន័រ អ្នកដឹកជញ្ជូនទំនិញក្រៅប្រព័ន្ធ រ៉ឺម៉កកង់៣ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍។

ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ ឱ្យកាន់មានតែប្រសិទ្ធភាពបន្ថែមទៀតនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់ការណែនាំដល់ក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារដូចជា៖
-ឯកភាពឱ្យមានការបង្កើតប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរវាងក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងឯកភាពឱ្យរៀបចំឯកសារគោលមួយដើម្បីងាយស្រួលបណ្តុះបណ្តាលជាស្តង់ដាមួយដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារ។
-ជំរុញឱ្យក្រុមហ៊ុនបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងសីលធម៌ដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារ ហើយអប់រំពួកគាត់មិនត្រូវដឹកអ្វីផ្សេង ក្រៅតែពីសេវាកម្មដឹកទំនិញ និងម្ហូបអាហារនោះឡើយ។
-ក្រុមហ៊ុន បន្តណែនាំដល់អ្នកបើកបរ ឱ្យបើកបរក្នុងលឿនកំណត់ កុំល្មើសភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ កុំបើកបរវាជែងគ្មានសណ្តាប់ធ្នាប់។
-កំណត់តម្រាយផ្លូវ និងនាទីនៃការដឹកទំនិញជូនអតិថិជនឱ្យបានច្បាស់លាស់ ដើម្បីជៀសវៀសការបើកបរលឿន និងនិយាយទូរស័ព្ទពេលកំពុងបើកបរ។

បន្ទាប់ពីស្តាប់ការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារដែលបានចូលរួមនោះ បានប្តេជ្ញាចិត្តថានឹងចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរដឹកទំនិញរបស់ខ្លួនឱ្យបានល្អ ហើយនឹងកំណត់រយៈពេលទៀងទាត់ ក្នុងការអប់រំសីលធម៌ សុជីវធម៌ និងគោលការណ៍ផ្សេងៗដល់អ្នកបើកបរ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាបថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរម៉ូតូ មានចំនួន៤៩២គ្រឿង ហើយកំណើនអ្នកប្រើប្រាស់ម៉ូតូ មានការកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងរាជធានីភ្នំពេញ អ្នកប្រើប្រាស់ម៉ូតូ មានការកើនឡើងរហូតដល់២លាន២សែនគ្រឿង ហើយរថយន្ត មានជាង៧០ម៉ឺនគ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង