**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន

លោកជំទាវ លឹម រស្មី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15)

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ លឹម រស្មី អគ្គនាយករងអត្តសញ្ញាណកម្ម និងលោក សំអុល មន្ត្រីជំនាញបានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15) ក្រោមអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី តាមប្រព័ន្ធវីដេអូ (Zoom)។

ពិធីនេះបានប្រព្រឹត្តិទៅរយៈពេល ០២ថ្ងៃ នៅសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ ដោយមាន ០៦ប្រទេសចូលរួមគឺៈ ប្រទេសថៃ ប្រទេសឡាវ ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា និងប្រទេសវៀតណាម ដែលប្រទេសកម្ពុជាយើងជាម្ចាស់ផ្ទះ។

ក្នុងនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ន អង្គការក្នុង និងក្រៅរដ្ឋាភិបាលជំនាញពាក់ព័ន្ធជាច្រើនផងដែរ។

កិច្ចប្រជុំទាំងពីរនេះ មានគោលបំណងពិនិត្យពីបញ្ហាប្រឈម និងបទពិសោធន៍ នៃការអនុវត្តផែនការសកម្មភាពខមមីតលើកទី៤ (SPA-IV) ដើម្បីរៀបចំកសាងផែនការសកម្មភាពខមមីតលើកទី៥ (SPA-V) ក៏ដូចជាកំណត់សកម្មភាពជាគន្លឹះក្នុងការរៀបចំបង្កើតយន្តការបញ្ជូនឆ្លងដែន (TRM) និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីការពារសិទ្ធរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស រួមទាំងដំណោះស្រាយក្នុងការឆ្លើយតបទៅនឹងទម្រង់ថ្មីៗ នៃអំពើជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងចំណោម
ប្រទេសទាំង០៦នៅមហាអនុតំបន់មេគង្គ៕

អត្ថបទដែលជាប់ទាក់ទង