**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អគ្គលេខាធិកាអាស៊ាន ប្តេជ្ញាបន្តជំរុញសុខដុមនីយកម្មវិស័យការងារ និងការបណ្តុះបណ្តាលជំនាញនៅកម្ពុជាឱ្យស្របតាមស្តង់ដារអាស៊ាន

ភ្នំពេញ៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត កៅ គីមហួន អគ្គលេខាធិកាអាស៊ាន បានថ្លែងបញ្ជាក់ថា អាស៊ានកំពុងបន្តជំរុញគាំទ្រលើសុខដុមនីយកម្ម វិស័យការងារ ការកសាងសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញសម្រាប់ប្រទេសជាសមាជិកអាស៊ាន ជាពិសេស ឯកឧត្តមបណ្ឌិត បានសម្តែងការគាំទ្រចំពោះការអនុវត្តកម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១,៥លាននាក់ ដែលជាផ្នែកមួយដ៏សំខាន់ស្របតាមគោលនយោបាយរបស់អាស៊ានក្នុងការកសាងកម្លាំងពលកម្មជំនាញ នៅក្នុងសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម ហេង សួរ បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិកាអាស៊ាន ក្នុងការជំរុញ និងសម្របសម្រួលកិច្ចការជាច្រើនក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសវិស័យការងារ ពលករទេសន្តរប្រវេសន៍ និងការបណ្តុះបណ្តាលជំនាញជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញឱ្យស្របតាមស្តង់ដារទទួលស្គាល់ជារួមមួយ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដោយសារប្រទេសនីមួយៗមានវប្បធម៌ ប្រពៃណី សាសនា និងស្ថានភាពសង្គម នយោបាយខុសៗគ្នា។ ដូចនេះ ឯកឧត្តម សង្ឈឹមថា អគ្គលេខាធិការអាស៊ាននឹងជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យមានតុល្យភាពរវាងប្រទេសដែលត្រូវការកម្លាំងពលកម្មពីក្រៅប្រទេស និងប្រទេសដែលបញ្ជូនកម្លាំងពលកម្មចេញទៅក្រៅប្រទេស ដើម្បីកំណើនសេដ្ឋកិច្ចក្នុងប្រទេសជាសមាជិកអាស៊ាន។

នៅក្នុងកិច្ចពិភាក្សាការងារនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិកាអាស៊ាន ក៏បានបញ្ជាក់រួមគ្នាថា អាស៊ាន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការជាមួយគ្នាក្នុងការអនុវត្តយន្តការនានា ស្របតាមចក្ខុវិស័យនៃឧស្សាហកម្ម ៤.០ និង គោលនយោបាយអាស៊ានក្នុងការផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើពលកម្មជំនាញ ត្រឹមឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក បានចេញសេចក្តីថ្លែងការណ៍ ស្តីពី “ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងអាស៊ាន” “ASEAN Declaration on Portability of Social Security for Migrant Workers in ASEAN” ដែលត្រូវបានអនុម័ត ដោយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងភ្នំពេញ។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអ្នកផ្តួចផ្តើមនៃសេចក្តីថ្លែងការណ៍នេះ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាចំនួនបីក្នុងអំឡុងពេលចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ដើម្បីឈានទៅសម្រេចបាននូវការដាក់ចេញជាគោលការណ៍ណែនាំរបស់អាស៊ាន ស្តីពី “ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងអាស៊ាន” ៕

អត្ថបទដែលជាប់ទាក់ទង