កម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលេីកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជេីញចូលរួមបេីកកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលេីកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ជំរុញអាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព” ដោយមានការចូលរួមពីបណ្តារដ្ឋមន្រ្តីរ៉ែអាស៊ាន រដ្ឋមន្រ្តីរ៉ែទីម័រខាងកេីតជាអ្នកតាមដាន លេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនា និងអង្គការអន្តរជាតិមួយចំនួនទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅអស់រយះពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ជាលទ្ធផល អង្គប្រជុំបានអនុម័តលេីឯកសារមួយចំនួនដេីម្បីជាផែនទីបង្ហាញផ្លូវក្នុងកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន ក៏ដូចជាសក្ខីភាពក្នុងការតាំងចិត្តរួមគ្នាសំដៅលេីកកម្ពស់ការអភិវឌ្ឍវិស័យរ៉ែអាស៊ាន ដែលមានដូចខាងក្រោម៖
១. សេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ាន លេីកទី៩
២. សេចក្តីប្រកាសស្តីពីការជំរុញអាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព
៣. ឯកសារយុទ្ធសាស្រ្តស្តីពីការស្វែករុករករ៉ែអាស៊ាន (ចេញផ្សាយលេីកទី១ ឆ្នាំ២០២៣)
៤. ឯកសារគោលការណ៍របស់អាស៊ានលេីការអភិវឌ្ឍវិស័យរ៉ែប្រកបដោយចីរភាព
៥. ឯកសារសិក្សាលេីខ្សែចង្វាក់តម្លៃរ៉ែសំខាន់ដេីម្បីការផ្លាស់ប្តូរតំបន់អាស៊ានឆ្ពោះទៅអនាគតដែលបញ្ចេញកាបូនទាប
៦. ឯកសារសិក្សាលេីទស្សនវិស័យនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន ៕