**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង

អភិបាលខេត្តព្រះសីហនុ ណែនាំដល់កងកម្លាំងទាំងអស់ ត្រូវស្រាវជ្រាវឱ្យដល់ឬសគល់នូវប្រភពផ្គត់ផ្គង់អាវុធដែលយកមកប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញបើកក្នុងកិច្ចប្រជុំពង្រឹងយន្តការដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព ព្រមទាំងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនានា និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ ការផ្សព្វផ្សាយ និងរៀបចំពង្រឹងយន្តការ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព ព្រមទាំងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនានា បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងខេត្តរបស់យើងមានកើតឡើងនូវករណីបន្តបន្ទាប់ និងសូមកោតសរសើរគណៈបញ្ជាការឯកភាពក្រុង និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តដឹកនាំធ្វើកិច្ចការទទួលបានលទ្ធផលយ៉ាងល្អដូចករណី យើងត្រូវធ្វើការគ្រប់គ្រងក្រុមឧក្រិដ្ឋជន ដោយមានការសម្របសម្រួលពីអយ្យការធ្វើឱ្យយើងមានល្បឿនក្នុងការគ្រប់គ្រងក្រុមឧក្រិដ្ឋជន ឬអ្នកប្រព្រឹតុ្តបទល្មើសមានដូចជា ករណីផ្តើមចេញពីការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ឈានទៅធ្វើការគ្រប់គ្រងបាននូវវត្ថុតាងថ្នាំញៀនដែលបានលួចលាក់ទុក ដើម្បីចែកចាយក្នុងមូលដ្ឋានរបស់យើងយ៉ាងច្រើន។ ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងរដ្ឋបាលក្រុងស្រុក ដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ស្ថាប័នអយ្យការ ដើម្បីសហការស្រាវជ្រាវរកបទល្មើសទាក់ទង នឹងករណីបង្ខាំងមនុស្ស ការដកហូតយកលិខិតឆ្លងដែន ទីតាំងក្រុមហ៊ុនដែលជួលជនបរទេសមកធ្វើ ការងារដោយខុសច្បាប់ ជាពិសេសជនបរទេសដែលមានចេតនាការបង្កើតបណ្ដឹងក្លែងក្លាយ ដើម្បីធ្វើការ ផាកពិន័យ អាចឈានដល់ការឃុំខ្លួនយ៉ាងតិច១៥ថ្ងៃមុននឹងធ្វើការបណ្តេញចេញទៅប្រទេសកំណើតវិញ។ ត្រូវស្រាវជ្រាវឱ្យដល់ឬសគល់នូវប្រភពផ្គត់ផ្គង់អាវុធដែលយកមកប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើស ដោយពុំមានការលើកលែងដល់ជនណាម្នាក់នោះឡើយ។

ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា ការចែករំលែករូបភាពអំពើហិង្សាឃោឃៅ និងព័ត៌មានឧក្រិដ្ឋកម្មត្រូវចាត់ទុកជាវិន័យមួយរបស់កងកម្លាំង ដោយត្រូវគ្រប់គ្រងឱ្យបានហ្មត់ចត់នូវការចែករំលែកព័ត៌មានទាក់ទងនឹងបទល្មើសឧក្រិដ្ឋដែលមិនទាន់បង្រ្កាបបានទាំងស្រុង ដាច់ខាតកុំឱ្យមានការបែកធ្លាយធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការស្រាវជ្រាវបទល្មើសទាំងនោះ។

ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តថា ចំពោះការងារសន្តិសុខត្រូវល្អប្រសើរថែមទៀត សន្តិសុខ សុខសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍ខេត្តរបស់យើងជាខេត្តទេសចរណ៍ ប្រសិនបើមានបញ្ហាកើតឡើងទាក់ទងសន្តិសុខ វាអាចសាយភាយទៅកាន់ពិភពលោកយ៉ាងលឿន យើងត្រូវធ្វើការខិតខំគ្រប់គ្រងសន្តិសុខឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយល្អទប់ស្កាត់ នឹងបំផ្លាញនូវពួកឧក្រិដ្ឋជនកុំឱ្យធ្វើសកម្មភាព និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងដាក់ចេញនូវទិសដៅការពារសន្តិសុខ សុវត្ថិភាពឈានទៅគ្រប់គ្រង ស្រាវជ្រាវនូវទ្រព្យសម្បត្តិ និងវត្ថុតាងដកហូតមកទុកជាគុណប្រយោជនរបស់ជាតិ នៅពេលខាងមុខពេលដកហូតអាវុធ ត្រូវស្រាវជ្រាវថា តើអាវុធបានមកពីប្រភពណា ដើម្បីគ្រប់គ្រងបន្ត និងធ្វើការណែនាំដល់អង្គភាពដែលផ្តល់អាវុធក្នុងការគាំទ្រឱ្យឧក្រិដ្ឋជនធ្វើសកម្មភាពល្មើស និងចរិតបទល្មើសដែលកើតមានឡើងនៅ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៣នេះ មិនមានករណីបង្ខាំងមនុស្សដោយខុសច្បាប់នោះទេ គឺមានតែដកហូតលិខិតឆ្លងដែន។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការ រាយការណ៍ផ្តល់ព័ត៌មាន អំពីការប្រព្រឹត្តអំពើហិង្សា ការកាន់កាប់អាវុធខុសច្បាប់ ការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង