ព្រឹកស្អែក! រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃនិងបងប្អូនចំណុះទូក មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ ដែលមកពីស្រុកកោះសូទិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីនៃក្រសួងព័ត៌មាននឹងទៅសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃនិងបងប្អូនចំណុះទូក មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាមដែលបានមកដល់រាជធានីភ្នំពេញ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រៅតែពីការសំណេះសំណាលសាកសួរសុខទុក្ខ ក៏និងនាំយកឯកសណ្ឋាន និងគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ។
សូមរំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ៕