**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា**សម្តេចធិបតី៖ ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងគំរាមកំហែងដល់អាយុជីវិត ទូទាំងពិភពលោក ក្នុងកម្រិតមួយពិបាកស្រមើស្រមៃ**សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ

IRRI បន្តគាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយ និងការលើកទឹកចិត្តក្នុងការផលិតកម្មស្រូវ ប្រកបដោយនិរន្តរភាពនៅកម្ពុជា

ភ្នំពេញ៖ អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី បន្តគាំទ្រដល់ ការអភិវឌ្ឍន៍គោលនយោបាយ និងការលើកទឹកចិត្តក្នុងការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍ខ្សែសង្វាក់ តម្លៃ និងកសិកម្មឆ្លាតវៃនឹងអាកាសធាតុ ក៏ដូចជាធ្វើការស្រាវជ្រាវលើជម្រើសសេដ្ឋកិច្ច និងគោលនយោបាយសម្រាប់ការលើកកម្ពស់ ជីវភាពកសិករ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ការបន្តគាំទ្រនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខណៈ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈប្រតិភូ បានអនុញ្ញាតឱ្យ លោកបណ្ឌិត Ajay Kohli អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម អនុប្រធានទី១រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីកលើកទី៣១ (APPF-31) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ជំនួបនេះ មានគោលបំណងពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការនៅពេលអនាគត ដោយផ្តោតសំខាន់លើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ រួមមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធពូជ ផលិតកម្មស្រូវប្រកបដោយចីរភាព កសិកម្មវៃឆ្លាតឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងក្រោយការប្រមូលផល ដំណោះស្រាយសេណេទិចស្រូវសម្រាប់បន្សាំទៅ នឹងការប្រែ ប្រួលអាកាសធាតុ ការគាំទ្របច្ចេកវិទ្យាផលិតពូជទំនើប និងការពង្រឹងសមត្ថភាពបន្ថែមដល់អ្នកវិទ្យាសាស្ត្រ និងអ្នកបង្កាត់ពូជស្រូវ របស់កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណដល់វិទ្យស្ថាន IRRI ដែលមានទំនាក់ទំនង ដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍ និងកែលម្ អវិស័យស្រូវរបស់កម្ពុជា តាំងពីអំឡុងឆ្នាំ១៩៨៦ ដែលចាប់ផ្តើមពីគម្រោងកម្ពុជាអ៊ែរី អូស្ត្រាលី (Cambodia-IRRI-Australia project) ក្នុងគោលបំណងបង្កើនផលិតកម្មស្រូវរបស់ប្រទេសកម្ពុជា និងផលិតភាពនៃប្រព័ន្ធផលិតកម្មស្រូវរបស់ខ្លួន ហើយបានណែនាំពូជ ដែលផ្តល់ទិន្នផលខ្ពស់ និងមានរយៈពេលខ្លី។ ចាប់តាំងពីឆ្នាំ១៩៨៧ មក IRRIបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងមិនមែន បច្ចេកទេសសម្រាប់ការពិនិត្យពូជ និងការចេញផ្សាយពូជស្រូវសម្រាប់ប្រព័ន្ធអេកូឡូស៊ីផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ដោយសារ មួយផ្នែកនៃការណែនាំពូជដែលផ្តល់ទិន្នផលខ្ពស់ និងការទទួលយកបច្ចេកវិទ្យា កម្ពុជាបាននាំចេញអង្ករជាលើកដំបូងក្នុងឆ្នាំ១៩៩៥។ អង្ករផ្ការំដួល ជាអង្ករដ៏ល្បីរបស់កម្ពុជា ត្រូវបានជ្រើសរើសជា “អង្ករល្អបំផុតរបស់ពិភពលោក” នៅក្នុងសន្និសីទអង្ករពិភពលោក The Rice Trader World Rice Conferences ចំនួនប្រាំជាប់គ្នា៖ បាលី (២០១២), ហុងកុង (២០១៣), ភ្នំពេញ (២០១៤), ហាណូយ (២០១៨), និងភូកេត ប្រទេសថៃ (២០២២)។ លើសពីនេះទៀត IRRI បានជួយកម្ពុជាក្នុងការបង្កើតយុទ្ធសាស្ត្រគ្រាប់ពូជជាតិ គោលការណ៍ណែនាំ ផែនទីបង្ហាញផ្លូវគ្រាប់ពូជ និងផែនការសកម្មភាព ដើម្បីជួយសម្រួលដល់ការផលិត និងការចែកចាយគ្រាប់ពូជដែលមានគុណភាព និងកំណត់ពូជសមស្របទៅតំបន់ជាក់លាក់ ក៏ដូចជាគម្រោងផ្សេងៗទៀតដែលកំពុងអនុវត្តមកទល់សព្វថ្ងៃនេះ ដោយសហការជាមួយ ភាគីពាក់ព័ន្ធនានា។

តាមរយៈជំនួបនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀបបានសំណូមពរដល់អគ្គនាយកវិទ្យាស្ថានស្រាវ ជ្រាវស្រូវ អន្តរជាតិ (IRRI) និងសហការី បន្តគាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយ និងការលើកទឹកចិត្តក្នុងការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយ និរន្តរភាព ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងកសិកម្មឆ្លាតវៃនឹងអាកាសធាតុ ក៏ដូចជាធ្វើការស្រាវជ្រាវលើជម្រើសសេដ្ឋកិច្ច និង គោលនយោបាយសម្រាប់ការលើកកម្ពស់ជីវភាពកសិករ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀត មានការជួយកែលម្អដំណាំស្រូវ និងប្រព័ន្ធគ្រាប់ពូជ ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព កសិកម្មឆ្លាតវៃ និងការគ្រប់គ្រងក្រោយ ការប្រមូលផល។

ជាការឆ្លើយតប លោកបណ្ឌិត Ajay Kohli អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី មានការពេញចិត្ត សម្រាប់ ទំនាក់ទំនងដ៏ល្អរវាងវិទ្យាស្ថាន IRRI និងរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ។ វិទ្យាស្ថាន IRRI ជម្រាបជូនអំពីការអភិវឌ្ឍន៍បច្ចេកវិទ្យាស្តីពីការបង្កាត់ពូជស្រូវ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជំងឺ ភាពរាំងស្ងួត ជាពិសេសការផលិតពូជស្រូវ ដែលផលិតបានជាអង្ករដែលមានជាតិស្ករទាប តាមរយៈការបង្កាត់ពូជបែបទំនើបដោយ រក្សាបាននូវគុណភាពគ្រាប់ និងរក្សាបាននូវទិន្នផល។ លើសពីនេះ លោកបណ្ឌិត Ajay Kohli អគ្គនាយក ក៏បានយល់ស្របទាំងស្រុង ទៅលើអនុសាសន៍ទាំងអស់ដែលលើកឡើងដោយឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា ដែលសុទ្ធតែត្រូវនឹងអាទិភាពរបស់ វិទ្យាស្ថាន ជាពិសេសលើការពង្រឹងសមត្ថភាព តាមរយៈការបញ្ជូនអ្នកវិទ្យាសាស្ត្រ និងអ្នកបង្កាត់ពូជស្រូវកម្ពុជា មកធ្វើការស្រាវជ្រាវ រយៈពេលយូរ១ឬ២ឆ្នាំផ្ទាល់ ជាមួយវិទ្យាស្ថាន IRRI។ជាចុងបញ្ចប់ ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា បានថ្លែងអំណរគុណ លោកបណ្ឌិតអគ្គនាយក និងសហការី និងសំណូមពរឱ្យវិទ្យាស្ថានIRRI បន្តជួយគាំទ្រដល់កម្ពុជាលើវិស័យស្រូវនេះ ហើយលើកទឹក ចិត្តឱ្យសហប្រតិបត្តិការលើកិច្ចការងារនេះជាបន្តទៀតជាមួយក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង