**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនជិត ១គីឡូក្រាម នៅស្រុកសំរោង

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនដកហូតបានថ្នាំញៀនជិត ១គីឡូក្រាម និងដកហូតបានវត្ថុតាងមួយចំនួន។

យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលនីតិវិធី ឯកឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនស្រាវជ្រាវ និងបង្រ្កាបបទល្មើស និងលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្ដែង នៅចំណុចផ្ទះទុកចោល ស្ថិតភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖ ឈ្មោះ អៀម ជូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (រក្សាទុកជួញដូរនិងប្រើប្រាស់ ) រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ដកហូតវត្ថុតាង៖
-ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់ធំ ទម្ងន់ : ៩៥៥,៦០ក្រាម (ប្រាំបួនរយហាសឹបប្រាំក្បៀសហុកសឹបក្រាម ថ្នាំសុទ្ធ)។
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
-ទូរសព្ទ័ចំនួន ០២គ្រឿង ម៉ាកអូប៉ូទាំង២ (ខូច១)
-ម៉ូតូចំនួន ០២គ្រឿង ម៉ាក់វីន័រគ្មានខោអាវគ្មានផ្លាកលេខ និង ០១គ្រឿងទៀតមិនស្គាល់ម៉ាក ពាក់ផ្លាកលេខ ភ្នំពេញ1GN-6453
-សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង