ថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្តប្រមាណជាង ១លាននាក់
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី០១ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះដែលមានទូកចូលរួមប្រកួតចំនួន ៣៣៨ទូក (ទូកអន្តរជាតិចំនួន ១៣៧ទូក) ក្នុងនោះ៖
-ទូកអុំបុរសចំនួន ១៥៨ទូក
-ទូកចែវបុរសចំនួន ៤២ទូក
-ទូកចែវនារីចំនួន ៣ទូក
-ទូកអន្ដរជាតិ ១២៩ទូក
-ចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់) ប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមានចំនួន ៣០ប្រទីប។
ពិនិត្យជារួមនៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១.២០០.០០០នាក់។
-សភាពបទល្មើសព្រហ្មទណ្ឌ ពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
-ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅបានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ១.៦៧៤នាក់ (ស្រី ២៤៣នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន ០១នាក់។
-កម្លាំងការពារគៅលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន ០៦នាក់ ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន ០៤នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០២នាក់បន្តទៀត។
-កម្លាំងត្រៀមអន្តរគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន ០៩ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ១៩៨នាក់ ប្រកបដោយសុវត្ថិភាព។
-បានចុះផ្សពផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យ។
នេះបើយោងតាមរបាយការណ៍ ដែលចេញដោយអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ គិតពីម៉ោង ០៧:០០ ដល់ម៉ោង ១៩:០០ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕