ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះសួរសុខទុក្ខ និង នាំយកថវិការ៨លានរៀលឧបត្ថម្ភដល់ក្រុមកីឡាបាល់ទះក្លិបស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសួសុខទុក្ខ និងបាននាំយកថវិកាចំនួន ៨.០០០.០០០រៀល ឧបត្ថម្ភដល់ក្រុមកីឡាករបាល់ទះ និងលោកគ្រូបង្វឹក។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសម្តែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមលោកគ្រូបង្វឹក និងក្រុមកីឡាករបាល់ទះទាំងអស់ បានប្រឹងអស់ពីកម្លាំងកាយចិត្ត លែងអស់ពីសមត្ថភាព ក្នុងនាមជាអ្នកកីឡាទោះបីជាលទ្ធផលបែបណា ក៏នៅតែមានស្នាមញញឹម។ ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានឧបត្ថម្ភថវិការដល់កីឡាករក្នុង១នាក់ ៤០០.០០០៛ (បួនសែនរៀល)ដល់ក្រុមកីឡាករ និងក្រុមលោកគ្រូបង្វឹក។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានលើកទឹកចិត្ត ជម្រុញដល់ក្រុមលោកគ្រូបង្វឹកត្រូវបន្តជ្រើសរើសកីឡាករល្អៗ ហើយរកអ្នកជំនាញមកបង្ហាត់កីឡាករដែលមានស្រាប់ឲ្យកាន់តែមានសមត្ថភាព បច្ចេកទេសនិងគុណភាពបន្ថែមទៀត សម្រាប់ត្រៀមប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ខាងមុខ។
សូមបញ្ជាក់ថា ក្លឹបកីឡាករបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្ថាបនិក មានលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ជាគ្រូបង្វឹក លោកវរសេនីយ៍ទោ វឹក វេីន ជាគ្រូជំនួយ។ ក្រុមកីឡាករក្លឹបបាល់ទះមួយនេះធ្លាប់បានចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ចំនួន២លើក ឆ្នាំ២០២២និង២០២៣។ ធ្លាប់ចួលរួមប្រកួតកីឡាបាល់ទះថ្នាក់ខេត្តនៅតំបន់បឹងជង្រុក ស្រុកម៉ាឡៃ ទទួលបានជ័យជំនះជាម្ចាស់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ ៕