ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកម្លាំងចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងជាបញ្ជាការតំបន់ ក-៩.១ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យគោលដៅសំខាន់ៗ, តំបន់ A ច្រកបិទ-បើកផ្លូវចំនួន ១៩គោលដៅ, តំបន B ចែកជា៤ផែន (លិច,កើត,ជើង,ត្បូង) ជុំវិញបរិវេណព្រះបរមរាជវាំង។
នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក កងកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធ បានការពាររក្សាសន្តិសុខ សណ្តាបធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទស្សនាក្នុងកម្មវិធីពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រកបដោយសុវត្ថិភាព៕