ឧត្តមសេនីយ៍ទោ ឈរ សុខ ប្រគល់រថយន្តចំនួន ២គ្រឿងប្រភេទដឹកជញ្ជូន ដែលត្រូវបានជួសជុលរួចរាល់ ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤វិញ
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកអនុសេនីយ៍ឯក សួន ភាសា នាយការិយាល័យបច្ចេកទេស កងពលតូចដឹកជញ្ជូនលេខ៩០ បានប្រគល់ រថយន្ត GMC ២.៥តោន ប្រភេទដឹកជញ្ជូនចំនួន ០២គ្រឿងដែលបានជួសជុលដំណើរការឡើងវិញ ជូនលោកវរសេនីយ៍ត្រី សេង សុភាវុធ នាយការិយាល័យបច្ចេកទេស កងពលតូចអន្តរាគមន៍លេខ១៤វិញ។
លោកអនុសេនីយ៍ឯក សួន ភាសា ក៏បានចែករំលែកបទពិសោធន៍បច្ចេកទេស ដើម្បីធានាដល់ការងារដឹកជញ្ជូន ដល់ក្រុមការងារដែលមកទទួលរថយន្តរបស់កងពលតូចអន្តរាគមន៍លេខ១៤ផងដែរ។
នៅចុងបញ្ចប់លោកវរសេនីយ៍ត្រី សេង សុភាវុធ ក៏បានអរគុណដល់ក្រុមជាងដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារជួសជុលរថយន្ត ឱ្យដំណើរការឡើងវិញ នៅកម្រិតគុណភាពដែលអាចទទួលយកបាន និងសូមគោរពជូនពរដល់ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ សូមជួបប្រទះតែសេចក្ដីសុខ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។