**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី

ក្រសួងកសិកម្ម-អឺរ៉ុប នាំក្រុមអ្នកព័ត៌មាន ចុះទស្សនកិច្ចសិក្សាពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅរាជធានី-ខេត្ដ ចំនួន៤

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀ​បចំដំណើរទស្សនកិច្ច នាំក្រុមអ្នកព័ត៌មានចុះទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា រយៈពេល៤ថ្ងៃ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលជាមួយវេទិកាស្វាយចន្ទី រៀបចំឡើងដើម្បីបង្ហាញអំពីវឌ្ឍនភាព និងឱកាសសម្រាប់ការវិនិយោគវិស័យស្វាយចន្ទីរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចរយៈពេល៣យប់ ៤ថ្ងៃនេះ អ្នកសារព័ត៌មាន ដែលចូលរួមនឹងបានឈ្វេងយល់ អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ចាប់តាំងពីការដាំដុះ ការប្រមូលផល រហូតដល់ការកែច្នៃ និងសក្តានុពលទីផ្សារ។

ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់នូវការយល់ដឹងទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់ផលិតកម្មស្វាយចន្ទី ស្របទៅតាម «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ » ដាក់ចេញដោយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញឲ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី។
ដោយឡែក សហភាពអឺរ៉ុបដែលជាអ្នកឧបត្ថម្ភការរៀបចំកម្មវិធីនេះ មានបំណងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះវិស័យកសិកម្មរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ដំណើរទស្សនកិច្ចសារព័ត៌មាននេះ នឹងបម្រើជាសក្ខីភាពមួយ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍឧស្សាហកម្មគ្រាប់ស្វាយចន្ទី ដែលមានសក្តានុភាពនិងភាពរីកចម្រើន។

គោលបំណងដំណើរទស្សនៈកិច្ចសារព័ត៌មាន គឺដើម្បី៖
-ផ្តល់ការយល់ដឹងស៊ីជម្រៅអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅកម្ពុជាដល់ក្រុមសារព័ត៌មាន ដោយធានាថា ពួកគេនឹងទទួលបានចំណេះដឹងទូលំទូលាយអំពីវិសាលភាព បញ្ហាប្រឈម និងឱកាសនៃឧស្សាហកម្មនេះ។
-ជំរុញកិច្ចសហប្រតិបត្តិការ ដោយបង្កើតបរិយាកាសសហការដែលអ្នកសារព័ត៌មាន អាចជួបប្រាស្រ័យផ្ទាល់ ជាមួយតំណាងសំខាន់ៗពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក៏ដូចជាសមាជិកនៃគណៈប្រតិភូសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និងអនាគតរបស់ឧស្សាហកម្មគ្រាប់ស្វាយចន្ទី។
-លើកកម្ពស់ភាពជោគជ័យក្នុងឧស្សាហកម្ម តាមរយៈការរំលេច និងផ្សព្វផ្សាយរឿងរ៉ាវជោគជ័យ ក្នុងខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី ដល់សាធារណជនក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដោយមានការសហការពីសហភាពអឺរ៉ុប។
-ផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន បានស្ដាប់ពីបទពិសោធផ្ទាល់របស់សហគមន៍ស្វាយចន្ទី និងអ្នកពាក់ព័ន្ធផ្សេងៗ រួមមានកសិករ អ្នកកែច្នៃ និងអ្នកនាំចេញ។
-បង្កើនគុណភាពនៃខ្លឹមសារផ្សព្វផ្សាយ តាមរយៈការផលិតព័ត៌មានគ្រប់ទម្រង់ ទាំងអត្ថបទ សំឡេង និងវីដេអូ ដែលមានខ្លឹមសារទាក់ទងនឹងសហគមន៍គ្រាប់ស្វាយចន្ទី និងខ្សែសង្វាក់តម្លៃប្រកប ដោយប្រសិទ្ធភាព។

ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធទាំងអស់ដូចជា រាជរដ្ឋាភិបាល ធុរកិច្ច និងតំណាងប្រព័ន្ធផ្សព្វផ្សាយ ដែលមានសក្តានុពល ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងការរួមចំណែករបស់សហភាពអឺរ៉ុបក្នុងវិស័យនេះ តាមរយៈមធ្យោបាយទំនាក់ទំនងច្បាស់លាស់និងត្រឹមត្រូវ។
កម្មវិធីនេះ ក៏នឹងផ្ដល់នូវព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងជាក់ស្តែង អំពីបច្ចុប្បន្នភាពនៃសកម្មភាពគម្រោង និងអន្តរកម្មរវាងភាគីពាក់ព័ន្ធទាំងអស់ ទៅដល់សាធារណជន តាមរយៈការផ្សព្វផ្សាយ យ៉ាងទូលំទូលាយរបស់សារព័ត៌មាន។

ការរួមចំណែកដ៏សំខាន់ពីកម្មវិធីនេះ គឺការប្តេជ្ញាចិត្តកាន់តែខ្លាំងពីភាគីពាក់ព័ន្ធ ប្រតិបត្តិករអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយ លើការកែលម្អប្រតិបត្តិការអាជីវកម្ម និងការប្រកួតប្រជែង ការប្រើប្រាស់ឱកាសអាជីវកម្ម/ការវិនិយោគថ្មីៗ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង