**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម**ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សកិច្ចសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅ នៃរដ្ឋបាលទីក្រុងបាងកក រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន នៃប្រទេសថៃ**ចិន អះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីលោក Duterte នោះឡើយ**លោក លី ឈាង ចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តវិធានថ្មីសម្រាប់ការពង្រឹងវិធានការឆ្លើយតបរបស់ចិន ចំពោះទណ្ឌកម្មបរទេស**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

កម្ពុជា​លុប​ចោល​គម្រោង​សាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម តម្លៃ១៥០០លានដុល្លារ ដែលមានអនុភាព៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង

ភ្នំពេញ៖ កម្ពុជាបានសម្រេចលុបចោលហើយនូវគម្រោងសាងសង់រោងចក្រអគ្គិសនី ដំណើរការដោយធ្យូងថ្មតម្លៃ១៥០០លានដុល្លារអាម៉េរិក ដែលមានអានុភាព៧០០មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង ដោយនឹងសាងសង់ជំនួសវិញនូវរោងចក្រថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ ឬ LNG ជំនួសវិញ ដែលមានអនុភាពដល់៨០០មេហ្គាវ៉ាត់។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ក្នុងកិច្ចសម្ភាសផ្តាច់មុខមួយជាមួយរដ្ឋមន្ត្រីក្រសួងរ៉ែ​​ និងថាមពលរបស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម​ កែវ​ រតនៈ​ បានប្រាប់សារព័ត៌មានរ៉យទ័រថា គម្រោងថ្មីរបស់កម្ពុជា គឺកំពុងសម្លឹងឃើញការសាងសង់ស្ថានីយទទួល និងផ្ទុកឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីនាំចូលថាមពលប្រភេទនេះ សម្រាប់ការប្រើប្រាស់ក្នុងរោងចក្រថាមពល។ ស្ថានីយទុកឧស្ម័ន LNG ដែលកម្ពុជាគ្រោងបង្កើត គឺជាប្រភេទស្ថានីយស្ថិតនៅលើផ្ទៃដី ហើយកម្ពុជានឹងក្លាយជាទីផ្សារនាំចូលឧស្ម័នប្រភេទនេះថ្មីមួយទៀត នៅក្នុងតំបន់អាស៊ាន។ ជាក់ស្តែងប្រទេសវៀតណាម និងហ្វីលីពីនបានចាប់ផ្តើមនាំចូល LNG ចាប់តាំងពីឆ្នាំនេះទៅហើយ។

ឯកឧត្តម កែវ រតនៈ បានប្រាប់រ៉យទ័រយ៉ាងដូច្នេះថា៖«នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ អំពីការលុបចោលគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង និងប្រកាសពីផែនការជំនួសវិញដោយថាមពល៨០០មេហ្គាវ៉ាត់ ដែលនឹងដាក់ឱ្យដំណើរការក្រោយឆ្នាំ២០៣០»។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះ ​មិន​បាន​បញ្ជាក់​ថា តើ​រោងចក្រ​ផលិតថាមពលថ្មី និង​ស្ថានីយ LNG អាច​នឹងចំណាយថវិកា​ប៉ុន្មាន​នោះ​ទេ។

ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា​ ការសម្រេចចិត្តលុបចោលគម្រោងធ្យូងថ្មដែលគ្រោងនឹងចាប់ផ្តើមផលិតថាមពលនៅចុងឆ្នាំ២០២៥មួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះការប្រើប្រាស់ថាមពលបៃតង។ កម្ពុជាចង់បង្កើនការផលិត និងប្រើប្រាស់ថាមពលស្អាតពី៥០ភាគរយនៃការប្រើប្រាស់សរុបនៅឆ្នាំ២០២២ ​ដល់ ៧០ភាគរយនៅឆ្នាំ២០៣០ តាមរយៈការសាងសង់រោងចក្រផលិតថាមពលពីសូឡាពន្លឺព្រះអាទិត្យ ខ្យល់ និងគម្រោងទំនប់វារីអគ្គិសនីថ្មីៗ។ បើតាមរ៉យទ័រ រោងចក្រធ្យូងថ្ម ដែលត្រូវវិនិយោគក្នុងទឹកប្រាក់ជាង១៥០០លានដុល្លារមានទីតាំងនៅស្រុកបុទុមសាគរ ខេត្តកោះកុងនេះ ត្រូវបានសកម្មជនអ្នកការពារ​បរិស្ថាន និងពលរដ្ឋក្នុងតំបន់រិះគន់ថា បានទន្ទ្រានយកដីព្រៃដ៏ក្រាស់បំផុតរបស់កម្ពុជា រំខានដល់ការរស់នៅ និងបំពុលដល់តំបន់ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជរាប់សិបប្រភេទ ជាមួយនឹងធូលីធ្យូងថ្ម។

កម្ពុជាមានតម្រូវការថាមពលកើនឡើងប្រហែល១៥ភាគរយជារៀងរាល់ឆ្នាំ ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានប្រើប្រាស់ថាមពលវារីអគ្គិសនីដើម្បីដោះស្រាយតម្រូវការអគ្គិសនីដែលកើនឡើង មិនដូចប្រទេសដទៃទៀតនៅក្នុងតំបន់ដូចជាម៉ាឡេស៊ី និងវៀតណាមឡើយ ដែលកំពុងងាកទៅរកការប្រើថាមពលធ្យូងថ្ម។ គេនៅចាំបានថា ​ប្រហែល​ពីរ​ឆ្នាំ​មុន​ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសថា ខ្លួន​នឹង​មិន​សាងសង់​គម្រោង​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ថ្មីៗទៀត​ទេ លើក​លែង​តែ​គម្រោង​ដែល​បាននិងកំពុង​សាងសង់​រួចទៅ​ហើយ។​ ជាមួយនឹងការលុបចោលគម្រោងរោងចក្រធ្យូងថ្មនៅបុទុមសាគរ គម្រោងថាមពលធ្យូងថ្មតែមួយគត់របស់កម្ពុជាដែលនៅសេសសល់ និងកំពុងស្ថិតក្រោមការអភិវឌ្ឍ គឺមានខ្នាតតូចទំហំត្រឹម២៦៥មេហ្កាវ៉ាត់ នៅក្នុងខេត្តឧត្តរមានជ័យ។

សូមជម្រាបថា បើតាមរដ្ឋមន្រ្តីក្រសួង​រ៉ែ​ និងថាមពល គម្រោងរោងចក្រថាមពលធ្យូងថ្មនៅស្រុកបុទុមសាគរ ដំបូងឡើយនឹងត្រូវសាងសង់ គ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុនក្នុងស្រុក Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យទូរគមនាគមន៍ និងដឹកជញ្ជូនផងដែរ។ យ៉ាងណាពេលនេះក្រុមហ៊ុនដដែលនេះ នឹងទទួលបន្ទុកសាងសង់គម្រោងថាមពល LNG នេះជាបន្ត៕

អត្ថបទដែលជាប់ទាក់ទង