មេទ័ពជើងគោក ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មេបញ្ជាការរងនាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤២ និងកងពលធំអន្តរាគមន៍លេខ២
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤២ តំបន់ប្រតិបត្តិការសឹករងសៀមរាប យោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ កងទ័ពជើងគោក ។