**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន

ក្នុងពិធីប្រណាំងទូក-ង នៅស្ទឹងសៀមរាប ឆ្នាំនេះ ភ្ញៀវទេសចរចូលរួមទុកដាក់សំរាម បានល្អប្រសើរជាងមុនៗ

ភ្នំពេញ៖ អាជ្ញាធរខេត្តសៀមរាប បានគូសបញ្ជាក់ថា ពិធីប្រណាំងទូក-ង នៅស្ទឹងសៀមរាប ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរមានការចូលរួមទុកដាក់សំរាមបានល្អជាងមុនៗ ខណៈបរិមាណសំរាម ដែលបានប្រមូល និងដឹកចេញមានជាង២០០តោន។

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនក្រុមអ្នកសម្អាតអនាម័យ ក្នុងពិធីប្រណាំងទូក-ង នៅខេត្តសៀមរាប ដើម្បីធ្វើការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះពួកគាត់ ដែលបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើឱ្យបរិស្ថានមានអនាម័យស្អាត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីសម្រេចបានជោគជ័យនៅក្នុងព្រឹត្តិការណ៍ធំៗ ជាក់ស្តែងនៅក្នុងពិធីប្រណាំងទូក-ង នៅស្ទឹងសៀមរាបនេះ គឺមិនអាចខ្វះបានទេបងប្អូនក្រុមអ្នកសម្អាតបរិស្ថាននេះ ដោយពួកគាត់បានធ្វើការងារច្រើនទាំងយប់ទាំងថ្ងៃធ្វើយ៉ាងឱ្យបរិស្ថាននៅបរិវេណពិធីរបស់យើងស្អាត និងបានថ្លែងអំណរគុណចំពោះការខិតខំ និងការលះបង់ ចូលរួមរបស់បងប្អូន។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ជាភេសជ្ជៈ និងថវិកាមួយចំនួនដល់បងប្អូនក្រុមអ្នកសម្អាតនេះផងដែរ។

ទន្ទឹមនឹងនេះ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងពិធីប្រណាំងទូក-ង នៅស្ទឹងសៀមរាបនេះ អាជ្ញាធរបានប្រើប្រាស់កម្លាំងចំនួន២៤៩នាក់ សម្រាប់ផ្គត់ផ្គង់បង្គន់អនាម័យចល័ត ការងារសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រាវ និងការងារផ្សព្វផ្សាយអប់រំបរិស្ថាន ដោយមានមធ្យោបាយគាំទ្ររួមមាន បង្គន់ចល័ត៤០បង្គន់ ម៉ូតូរ៉ឺម៉កកង់បី០៤គ្រឿង ទូក០៤គ្រឿង កុងតឺន័រស្តុកសំរាម០៤គ្រឿង ធុងសំរាម២៩០ធុង ក្នុងនោះយើងប្រមូល និងដឹកបរិមាណសំរាម សំណល់រឹងចេញបានចំនួន២២៦ តោន និង បរិមាណសំណល់រាវចំនួន ១១១ ៥០០ ម៉ែត្រគូប។

សម្រាប់ការងារប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រាវ និងការងារផ្សព្វផ្សាយអប់រំបរិស្ថាន ទទួលបានលទ្ធផលល្អប្រសើរជាងបណ្តាឆ្នាំមុនៗ គឺកម្មវិធីចប់ម៉ោង១២យប់ ហើយព្រឹកឡើង បរិស្ថាន នៅក្នុងបរិវេណពិធី គឺស្អាតរួចរាល់ជាស្រេច៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង