**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីការងារ៖ ប្រជាពលរដ្ឋទទួលបានផលចំណេញច្រើនពីសមាជិក ប.ស.ស. និងអ្នកនៅក្នុងបន្ទុកគ្រួសារចំពោះការព្យាបាលជំងឺ និងការថែទាំសុខភាព

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានថ្លែងថា អ្នកនៅក្នុងបន្ទុកគ្រួសារនិងទទួលផលចំណេញជាច្រើន ក្នុងការព្យាបាលជំងឺ និងការថែទាំសុខភាព តាមរយៈការចូលជាសមាជិក ប.ស.ស។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានថ្លែងថា កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គឺមានវិសាលភាព បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមានប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក ដើម្បីឱ្យបងប្អូនដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស គឺកូនក្រោមអាយុ ១៨ឆ្នាំ ប្តីឬប្រពន្ធដែលមានអាយុ ៦០ឆ្នាំចុះ អាចបង់ភាគទាន ប.ស.ស ផ្នែកថែទាំសុខភាពបាន ដោយគ្រាន់តែបង់ភាគទានត្រឹម ១៥.៦០០រៀលប៉ុណ្ណោះក្នុងម្នាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា តាមការសិក្សាស្រាវជ្រាវកន្លងមក បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋម្នាក់ជាមធ្យមត្រូវចំណាយប្រហែល ២៥០ដុល្លារក្នុងមួយឆ្នាំ ឬចន្លោះពី ១៥-២០ដុល្លារ ក្នុងមួយខែ ក្នុងករណីដែលមិនមានរបបថែទាំសុខភាព។ ដូចនេះការថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិកបសស តាមរបបស្ម័គ្រចិត្តនេះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានប្រមាណ១៥ទៅ២០ដុល្លារក្នុងមួយខែ ក្នុងការទៅរកសេវាព្យាបាលជំងឺ ជាពិសេសអ្នកដែលមានកូនតូច ដែលជាទូទៅ គឺតម្រូវឱ្យមានការទៅពិនិត្យជួបពិភាក្សាជាមួយគ្រូពេទ្យជាញឹកញាប់។ «ដូច្នេះថ្វីដ្បិតតែកម្មវិធីនេះបើកទៅដល់កូនអាយុក្រោម១៨ឆ្នាំ ប៉ុន្តែបងប្អូនយើង អាចមានកូន៣នាក់ ដែលមានអាយុ១៥ឆ្នាំ ឬ១២ឆ្នាំ ឬក៏អាចក្រោម៥ឆ្នាំអីជាដើម ប្រសិនបើបងប្អូនបង់វិភាគទានផ្នែកថែទាំសុខភាព៣នាក់ ដោយគ្រាន់តែចំណាយក្នុងម្នាក់ ១៥.៦០០រៀល។ យើងបង់វិភាគទាននេះឱ្យទៅកូនយើងទាំង៣មានន័យថា ក្នុងមួយខែយើងគ្រាន់តែចំណាយអស់ត្រឹមតែ១២ដុល្លារប៉ុណ្ណោះ ដែលយើងនឹងទទួលផលចំណេញ នៅពេលដែលកូនឈឺ កូនមាន ប.ស.ស. ទៅពេទ្យ ទោះបីជាទៅប៉ុន្មានដង ក៏យើងមិនបារម្ភក្នុងការចំណាយថវិកាច្រើនក្នុងការព្យាបាលនោះដែរ ដោយសារតែយើងមានបសស សម្រាប់ការពិនិត្យ និងព្យាបាលជំងឺ។» រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ នឹងបន្តធ្វើការជាមួយនឹងរោងចក្រម្ចាស់រោងចក្រ សហគ្រាស ដើម្បីចុះធ្វើការផ្សព្វផ្សាយ ទៅដល់បងប្អូនកម្មករ និយោជិត អំពីអត្ថប្រយោជន៍ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលមានកូនតូចក្រោមអាយុក្រោម៦ឆ្នាំ ដែលទាមទារឱ្យមានការចំណាយការថែទាំសុខភាពច្រើន និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការចូលរួមបង់វិភាគទានស្ម័គ្រចិត្តនេះ ដើម្បីជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតជាដើម។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត” កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង