**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

ព្រឹត្តិការណ៍ប្រណាំងទូក-ង នៅខេត្តសៀមរាប​ បានបិទជាផ្លូវការ ស្ថិតបរិយាកាសសប្បាយរីករាយ និងមានលក្ខណៈល្អប្រសើរ

ភ្នំពេញ៖ ស្ថិតនៅក្រោមម្លប់សន្តិភាព បានបង្កភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធសេរីភាពពេញលេញ ទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប មានការប្រណាំងទូក-ង ដែលបានរៀបចំឡើង ដោយរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិង អកអំបុក ត្រូវបានប្រកាសបិទ និងប្រគល់ជូនពានរង្វាន់ជូនកីឡាករ កីឡាការិនីដែលទទួលបានជ័យជម្នះ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងលក្ខណៈ សប្បាយរីករាយ ក្រៃលេង។

មានប្រសាសន៍បិទបញ្ចប់ពិធីប្រណាំងទូក​ និងប្រគល់ពាន់រង្វាន់ជូនកីឡាករកីឡាការិនី នាឱកាសនោះ ឯកឧត្ដម ប្រាក់ សោភ័ណ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តមមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ នៅបរិវេណដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងពិធីបិទការប្រណាំងទូក “ង” បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរថ្ងៃមកនេះ ប៉ុន្តែកម្មវិធីកម្សាន្តសប្បាយផ្សេងៗ នឹងត្រូវប្រារព្ធឡើងរយៈពេលមួយថ្ងៃទៀតដល់ថ្ងៃទី២៩ វិច្ឆិកា។ ក្នុងរយៈពេលពីរថ្ងៃនេះ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមកចូលរួម ទស្សនាកម្សាន្ត ក្នុងពិធីព្រះរាជបុណ្យអុំទូក យ៉ាងច្រើនកុះករ។ ឯកឧត្តម មានប្រសាសន៍បន្តទៀតថា ចំណែកឯការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ប្រព្រឹត្តបានល្អប្រសើរ ដោយមិនមានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ប្លន់ និង បាតុភាព អវិជ្ជមានផ្សេងៗទៀតគួរឲ្យកត់សម្គាល់ឡើយ។ ក្នុងនោះស្ថានភាពអនាម័យបរិស្ថានវិញ ក៏មានសភាពល្អប្រសើរជាងពេលមុនៗផងដែរ។ ដោយនៅតាមទីសាធារណៈ ជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជាតាមបណ្តោយស្ទឹងសៀមរាប បញ្ហាចរាចរណ៍នៅក្នុងក្រុង និងនៅជុំវិញទីតាំងប្រារព្ធពិធី មានលក្ខណៈល្អប្រសើរ បើទោះបីជាមានការកកស្ទះនៅតាមកន្លែងខ្លះៗក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ច បានជួយសម្រួលធ្វើចរាចណ៍បានទាន់ពេលវេលាផងដែរ។ កិច្ចដំណើរការ នៃការប្រណាំងទូក “ង” ក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ បង្កលក្ខណៈ សប្បាយរីករាយ អធិកអធម និង រក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងការកោតសរសើរ ចំពោះអនុគណៈកម្មការរៀបចំព្រះរាជពិធី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ យ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងធ្វើឲ្យដំណើរការទូទៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុកនេះ ទទួលបានលទ្ធផលជាផ្លែផ្កាទៅតាមផែនការគួរជាទីមោទនៈ។ ឯកឧត្តមក៏បានធ្វើ ការផ្តាំផ្ញើដល់កីឡាករ កីឡាការិនី ទូក(ង) ទាំងអ្នកទទួលជ័យលាភី និង មិនទទួលបានជ័យលាភី ត្រូវរក្សាឲ្យបាននូវស្នាដៃរបស់ ខ្លួន បន្តធ្វើការហ្វឹកហាត់ នូវបច្ចេកទេសក្នុងការអុំបន្តទៀត ដើមី្បក្នុងការត្រៀមលក្ខណៈប្រកួតនៅឆ្នាំក្រោយៗទៀត ។

តាមការបញ្ជាក់របស់លោក អ៉ឹង គឹមលាង ប្រធានអនុគណៈកម្មការបច្ចេកទេស អំពីលទ្ធផលនៃការប្រកួតបានរកឃើញទូកទទួលបានជ័យលាភី ក្នុងនោះទូកផ្នែកបុរស គឺ ទូកឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១, ទូកឈ្មោះ សូទ្រនិគមសែនជ័យបារមីតាពេជ្រ ជារបស់រដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកស្វាយលើ ទទួលចំណាត់ថ្នាក់លេខ២ និងទូកឈ្មោះ រំដួលសែនជ័យបារមីអង្គរ ជារបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទទួលចំណាត់ថ្នាក់លេខ៣ និងទូកឈ្មោះ នាគអង្គរមានជ័យ ជារបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តមានជ័យ ទទួលចំណាត់ថ្នាក់លេខ៤។ ចំពោះទូកផ្នែកនារី មាន ទូកឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលចំណាត់ថ្នាក់លេខ១ , ទូកឈ្មោះ តេជោធិបតីបារមីបាគង ជារបស់រដ្ឋបាលស្រុកប្រាសាទបាគង សាខាគយ និង រដ្ឋាករខេត្តសៀមរាប និងយោធិនពិការ៣១៧ ទទួលចំណាត់ថ្នាក់លេខ២ និង ទូកឈ្មោះហង្សចន្ទមានជ័យបារមីមហានគរ របស់សាខាពន្ធដាខេត្ត ទទួលចំណាត់ថ្នាក់លេខ៣។ ចំពោះទូកដែលគ្មានចំណាត់ថ្នាក់នោះដែរ គណៈអភិបាលខេត្ត បានផ្តល់នូវ រង្វាន់លុងចិត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង