នាយករដ្ឋមន្ត្រី៖ កម្ពុជា ពិតជាមានមោទកភាព ចំពោះការធ្វើបុរេសកម្មថាមពល ពីប្រភពកកើតឡើងវិញ
ភ្នំពេញ៖ ក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ មានអានុភាព ១៥០ម៉េហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០ វិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាពិតជាមានមោទកភាពចំពោះការធ្វើបុរេសកម្មថាមពលពីប្រភពកកើតឡើងវិញ។
សម្តេចធិបតី មានប្រសាសន៍ថា មកដល់បច្ចុប្បន្នយើងមានប្រភពថាមពលកកើតឡើងវិញ រហូតដល់ ៦២% នៃប្រភពសរុបទៅហើយ។ ប្រទេសខ្លះនៅក្នុងតំបន់ទើបតែមានពីរទៅបីភាគរយប៉ុ ណ្ណោះ ក្រៅពីនោះសុទ្ធតែអគ្គិសនីដើរដោយធ្យូងថ្ម ។
សម្តេចធិបតីគូសបញ្ជាក់ថា កម្ពុជានឹងខិតខំធ្វើឱ្យបាន៧០ភាគរយយ៉ាងហោចណាស់នៅឆ្នាំ ២០៣០។ ហើយនេះជាគោលការណ៍ទាក់ទាញខ្លាំងណាស់ សម្រាប់ការវិនិយោគ។ ពិភព លោកក៏កំពុងលើកទឹកចិត្តទៅដល់ប្រទេសណាដែលអនុវត្តកម្មវិធីនេះ ហើយយើងសុំយកប្រភពនេះទៅទាក់ទាញការវិនិយោគពីខាងក្រៅរួមទាំងការវិនិយោគពីប្រទេសចិនថែមទៀតផង៕