**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតថ្នាក់តំបន់ របស់គណៈកម្មការទន្លេមេគង្គ នៅភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ឆ្នាំ២០២៣ អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ថ្នាក់តំបន់របស់គណៈកម្មការទន្លេមេគង្គ (MRC)។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោកបណ្ឌិត អានូឡាក់ គិទីគួន នាយកប្រតិបត្តិ និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូបទៀត។

ក្នុងនាមប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដែលបានសហការយ៉ាងល្អជាមួយប្រទេសជាសមាជិក អនុវត្តនូវបេសកកម្មរបស់គណៈកម្មការទន្លេមេគង្គសម្រេចបានសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដើម្បីការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេមេគង្គប្រកបដោយចីរភាព ជាពិសេសកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសតាមដងទន្លេដោះស្រាយហានិភ័យ និងផលប៉ះពាល់នៃគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលជាក្តីបារម្ភខ្លាំងសម្រាប់ប្រទេសជាសមាជិក និងប្រជាជនក្នុងអាងទន្លេ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការប្រែប្រួលរបបជលសាស្រ្ត គ្រោះទឹកជំនន់ និងភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គ នាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន ជាចំណុចសំខាន់ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ ដោយពង្រឹងការពិនិត្យតាមដានឱ្យបានដិតដល់ និងត្រូវជូនដំណឹងដល់ប្រទេសតាមដងទន្លេជាប្រចាំ ទាន់ពេលវេលា តាមរយៈអភិក្រម និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាដែលតភ្ជាប់គ្នាកាន់តែប្រសើរ រវាងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងប្រទេសជាសមាជិក។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាការប្រែប្រួលទាំងនេះបណ្តាលមកកំណើនតម្រូវការទឹក ស្បៀង និងថាមពល សន្ទុះនៃការអភិវឌ្ឍលឿន និងការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងដាក់សម្ពាធខ្លាំងឡើង មកលើធនធានក្នុងអាង និងនិរន្តរភាពទន្លេមេគង្គ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតួនាទីកាន់តែសំខាន់របស់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ថ្នាក់តំបន់ ដែលបានបង្កើតឡើងដោយគណៈកម្មការទន្លេមេគង្គ នៅក្នុងបរិបទនៃការប្រែប្រួល ដែលចាំបាច់ត្រូវពង្រឹង និងបង្កើនសមត្ថភាពប្រតិបត្តិការឱ្យបានប្រសើរឡើង ទាំងផ្នែកជំនាញ និងបច្ចេកវិទ្យា ព្រមទាំងរួមគ្នាយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ប្រសិទ្ធភាពឱ្យកាន់តែប្រសើរ មានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតសិ្នទ្ធ រវាងការងារនៅថ្នាក់តំបន់ និងថ្នាក់ជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមប្រធានក្រុមប្រឹក្សា បានស្នើដល់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គឱ្យបន្តផ្តោតការយកចិត្តទុកដាក់លើកិច្ចការអាទិភាពមួយចំនួនដូចជា៖ ទី១) ការធ្វើឱ្យប្រសើរការតភ្ជាប់រវាងថ្នាក់ជាតិ និងតំបន់ និងការបន្តអភិវឌ្ឍសមត្ថភាពនៅថ្នាក់ជាតិ ដើម្បីរួមចំណែកធ្វើឱ្យការពិនិត្យតាមដាន និងការគ្រប់គ្រងអាងទន្លេមានលក្ខណៈកាន់តែប្រសើរ ទី២) ភាពជាដៃគូល្អ ដើម្បីការពិនិត្យតាមដានអាងទន្លេបានកាន់តែប្រសើរ ទី៣) ការពិនិត្យកិច្ចប្រតិបត្តិការឡើងវិញ និងការបន្តធ្វើឱ្យកាន់តែប្រសើរ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការជឿជាក់លើតួនាទីកាន់តែសំខាន់ និងមានលក្ខណៈបុរេសកម្មរបស់គណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតថ្នាក់តំបន់ក្នុងបរិបទនៃការផ្លាស់ប្តូរឥតឈប់ឈរនិងបញ្ហាប្រឈមដែលកើតមានឡើង ដើម្បីជួយប្រទេសជាសមាជិក និងធ្វើការជាមួយបណ្តាប្រទេសតាមដងទន្លេមេគង្គទាំងអស់ រួមគ្នាដោះស្រាយហានិភ័យ និងផលប៉ះពាល់នៃគ្រោះទឹកជំនន់ នៅតាមប្រទេសនីមួយៗ និងក្នុងអាងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រង និងកាត់បន្ថយទឹកជំនន់តំបន់បានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងបានប្តូរឈ្មោះជាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតថ្នាក់តំបន់ ក្នុងឆ្នាំ២០១៩។ មជ្ឈមណ្ឌលនេះមានភារកិច្ចពិនិត្យតាមដាន និងព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួតប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ព្រមទាំងផ្តល់នូវការព្យាករ និងការជូនដំណឹងជាមុនឱ្យបានទាន់ពេលវេលា និងមានសុក្រឹត្យភាព ដើម្បីត្រៀមបង្ការជាមុន និងការឆ្លើយតប ចំពោះហានិភ័យដែលអាចកើតមានឡើងប្រកបដោយប្រសិទ្ធភាពដល់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មាន កម្ពុជា វៀតណាម ឡាវ ថៃ សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត និងការត្រៀមលក្ខណៈទុកជាមុន៕

អត្ថបទដែលជាប់ទាក់ទង