**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ**បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១**ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា**ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រគល់ម៉ូតូចំនួន ១២គ្រឿង អំណោយសម្តេចធិបតី ជូនសិស្សជ័យលាភីនិទ្ទេស A នៅទូទាំងស្រុកស្ទោង**អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ**ទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ ជាផ្នែកមួយនៃការរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនស្វីស

រដ្ឋមន្រ្តីបរិស្ថាន៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគុយបា ដើម្បីលើកស្ទួយវិស័យបរិស្ថាន នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានថ្លែងថា ជំនួបនៅក្នុងថ្ងៃនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងក្រសួងបរិស្ថាន និងក្រសួងវិទ្យាស្ថាន និងបរិស្ថាននៅគុយបា ដើម្បីលើកស្ទួយវិស័យបរិស្ថាន។

លើសពីនេះ លោកជំទាវ ក៏សូមសម្តែងកាអបអរសាទរចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមជាតំណាងប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល G77 នៅប្រទេសចិន និងសូមជូនពរឱ្យឯកឧត្តម ទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំ COP-28 នៅប្រទេសឌូបៃនាពេលខាងមុខនេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា សូមអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងក្រសួង និងវិទ្យាស្ថានបរិស្ថាន របស់ប្រទេសគុយបា ដែលបានយកចិត្តទុកដាក់ក្នុងវិស័យបរិស្ថាន។

ជាការពិតណាស់ បរិស្ថានជាបញ្ហាសកល ដែលមិនអាចមើលរំលងបាន ហេតុនេះក្នុងរយៈពេល ១០០ថ្ងៃ ដំបូងនៃរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបានដាក់ចេញ នូវយុទ្ធសាស្រ្តចក្រា ដែលមានការងារអាទិភាព៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ជាការកត់សម្គាល់បន្ថែម ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះប្រទេសគុយបា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យនានា នៅកម្ពុជា ដែលមានជាអាទិ៍៖ វិស័យសុខាភិបាល កសិកម្ម និងវិស័យសក្តានុពលផ្សេងៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង