ឧត្តមសេនីយ៍ទោ ឈរ សុខ ដាក់ផែនការដល់កងឯកភាពចំណុះ កងពលតូចដឹកជញ្ជូនលេខ៩០ ត្រូវលើកកម្ពស់ ស្មារតីទទួលខុសត្រូវ នូវការងាររបស់ខ្លួនឱ្យបានល្អប្រសើរ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ផែនការជាច្រើនដល់កងឯកភាពចំណុះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ នូវការងារដែលកំពុងអនុវត្ត ព្រមទាំងត្រៀមកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងរដូវប្រមូលផលស្រូវពេលមានគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងដោយចៃដន្យ ក៏ដូចជាអនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ពេលបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៣ចូលឆ្នាំ២០២៤ និងថ្ងៃ៧មករា ដែលឈានចូលមកដល់ក្នុងពេលខាងមុខនេះ។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានបញ្ជាក់ដល់មេបញ្ជាការ វរសេនាតូច ផ្នែក និងការិយាល័យជំនាញទាំងអស់ ត្រូវលុបបំបាត់ឱ្យបាននូវការជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទនៅក្នុងអង្គភាព។
នៅចុងបញ្ចប់ ឧត្តមសេនីយ៍ទោ ឈរ សុខ ក៏បានបញ្ជាក់ថា យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ពេលបំពេញបេសកកម្ម និងសម្រេចឱ្យបានជោគជ័យតាមផែនការដែលមេបញ្ជការប្រគល់ជូន ៕