ស្នងការភ្នំពេញ ដាក់ផែនការ និងបទបញ្ជាឲ្យនគរបាលខណ្ឌសែនសុខ យកទៅអនុវត្តក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្រ្កាបបទល្មើសឲ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម បានអញ្ជើញសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងដាក់នូវផែនការ និងបទបញ្ជាអនុវត្តការងារមួយចំនួន សម្រាប់យកទៅអនុវត្តក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្រ្កាបបទល្មើសឱ្យមានប្រសិទ្ធភាព៕