**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រដ្ឋសភាកម្ពុជា កោតសរសើរបេសកកម្មការទូតប្រជាជន របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម

ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយ លោក ឡេ វ៉ាន់ ធុយ (Le Van Tuy) អនុប្រធានសមាគម ចូលជួបសម្តែងការគួរសម នាល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ SHERATON នាទីក្រុងហាណូយ។

លោក ឡេ វ៉ាន់ ធុយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម អនុញ្ញាតឱ្យប្រតិភូសមាគម បានជួបសម្តែងការគួរសម។ លោក ឡេ វ៉ាន់ ធុយ បានចូលរួមអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាកម្ពុជាបោះឆ្នោតធ្វើជាប្រធានរដ្ឋសភានៅក្នុងនីតិកាលទី៧នេះ។

លោកអនុប្រធានសមាគម បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា ពីបេសកកម្មសំខាន់ៗ របស់សមាគម នៅក្នុងនោះសមាគមមិត្តភាពវៀតណាម-កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ សមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ សមាគមបានដើរតួនាទី ធ្វើជាស្ពាននៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ នៅក្នុងនោះក៏បានចូលរួមកៀរគរការធ្វើវិនិយោគនិងការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ផងដែរ។ សមាគមមិត្តភាពវៀតណាមកម្ពុជា បានធ្វើការគំាពារសិស្សនិស្សិតកម្ពុជាក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាម នៅគ្រប់មហាវិទ្យាល័យ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវភាពកក់ក្តៅក្នុងពេលឃ្លាតឆ្ងាយពីមាតុភូមិមកសិក្សានៅប្រទេសវៀតណាម។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ សមាគមបាននឹងកំពុងជួយឧបត្ថម្ភទំនុកបម្រុងនិស្សិតខ្មែរចំនួន១៩៣នាក់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអបអរសាទរ ចំពោះលទ្ធផលនៃការរៀបចំសន្និបាតនៃសមាគមមិត្តភាពកម្ពុជា-វៀតណាម និង សមាគមមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តតៃនិញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ ដោយបានពិភាក្សានិងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងសមាគមទាំងពីរ រយៈពេលមួយឆ្នាំ ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរចំពោះបេសកកម្មសមាគម លើកិច្ចសហប្រតិបត្តិការវិស័យការទូត និងការតភ្ជាប់រវាងប្រទេសទាំងពីរ តាមរយៈការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន រដ្ឋាភិបាលនិងរដ្ឋាភិបាល ជាពិសេស លើវិស័យសេដ្ឋកិច្ច សង្គម ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការតាមព្រំដែន នៃប្រទេសទាំងពីរ ជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្រុមមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរផ្នែកសង្គម និងវប្បធម៌ ព្រមទាំងការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកសាងនូវភាពជាដៃគូប្រកបដោយទំនុកចិត្ត៕

អត្ថបទដែលជាប់ទាក់ទង