**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​​ពិភាក្សាពីយន្តការដោះស្រាយបញ្ហាទឹកជំនន់​ និងកំណត់តំបន់អាទិភាពដោះស្រាយ

ភ្នំពេញ៖ នៅទីស្តីការក្រសួងរៀបចំ​ដែនដី​ នគរូបនីយកម្ម និងសំណង់​​ កាលពីរសៀល​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក​​ និង​ឧតុនិយម អមដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ​ បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ដើម្បី​​​ពិភាក្សា​ពី​យន្តការដោះស្រាយបញ្ហា​ទឹក​ជំ​នន់​នៅទូទាំង​​ប្រទេស ការកំណត់តំបន់​អាទិភាព​ដោះ​ស្រាយ​ និង​យន្តការដោះស្រាយ​បញ្ហាទឹកជំនន់ស្ទឹង​ព្រែកត្នោត។

កិច្ចប្រជុំបានប្រព្រឹត្តទៅ​ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងមានការចូលរួមពី​ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ ​និង​ឯកឧត្តម កើត ឆែ អភិបាល​រង​សាលារាជធានីភ្នំពេញ​និងឯកឧត្តម លោកជំទាវ​ ថ្នាក់ដឹកនាំ​ក្រសួងនីមួយ​ៗ​ ផងដែរ។

​ជាកិច្ចចាប់ផ្តើម​​ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា​​​ បាន​មានប្រសាសន៍ជម្រាប​ដល់កិច្ចប្រជុំ​អំពី​ស្ថានភាព​ទូទៅ​នៃ​ជំនន់​ក្នុង​ក្របខណ្ឌ​ទូទាំង​​ប្រទេស​នាឆ្នាំកន្លងមក និងជំនន់ ក្នុងឆ្នាំ២០២៣ ដែលបង្កការខូចខាតហេដ្ឋា​រចនាសម្ព័ន្ធទឹក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ច​ និងស្ថានភាពទូទៅនៃ​ជំនន់ស្ទឹងព្រែកត្នោត រួមជាមួយវិធានការចំពោះមុខ​ ​ដើម្បីកាត់​បន្ថយ​គ្រោះ​ទឹកជំនន់។

ពាក់ព័ន្ធនឹងការកំណត់តំបន់ជន់លិចក្នុងអាងស្ទឹង​និងទន្លេ​ ឯកឧត្តមរដ្ឋមន្ត្រីបានប្រសាសន៍ឱ្យដឹងថា​ ក្រសួងធនធានទឹក និងឧតុនិយម​បានអនុវត្ត​​តាមអនុសាសន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់​សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ទី១)​ តំបន់ជំនន់លិចទឹកជាប្រចាំ​​​ ទី២)​តំបន់លិចទឹក​ហើយ និងស្រកទៅវិញ និងទី៣)​តំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា​ ក្រសួងបាន​កំណត់​តំបន់លិចទឹកក្នុងអាងស្ទឹងព្រែកត្នោត ដើម្បីកាត់​បន្ថយ​ការលិចលង់​ ដែលបង្កឱ្យមាន​ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សកម្មភាព​សេដ្ឋកិច្ច និង​អាយុ​ជីវិតប្រជាពលរដ្ឋ តាមបណ្ដាខេត្ត​កំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និង​ខាង​ត្បូង​រាជធានីភ្នំ​ពេញ​។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពី​វិធានការហេដ្ឋារចនាសម្ព័ន្ធ​ ជាដំណោះស្រាយ​កាត់​បន្ថយ​ទឹកជំនន់​ ១)បន្តអភិវឌ្ឍន៍​អាង​ស្តុក​ទឹកនៅផ្នែកខាងលើ ២)បន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ​ដោះ​ទឹកជំនន់នៅផ្នែកខាងកណ្តាល និង​ ៣)​បន្តស្តារ និងកសាង ហេដ្ឋារចនាសម្ព័ន្ធដោះទឹក​ជំនន់នៅ​ផ្នែក​ខាងក្រោម រួមជាមួយវិធានការមិន​មែនហេដ្ឋា​រចនាសម្ព័ន្ធ ធ្វើការពិភាក្សា និងទទួលយកនូវអនុសាសន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

សូមបញ្ជាក់ថា​ ស្ទឹងព្រែកត្នោតដែលមានប្រភពទឹកពីភ្នំខ្នងផ្សា ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានផ្លូវទឹ​ក​ធម្មជាតិប្រវែង ២៣២ គីឡូម៉ែត្រ​ គ្របដណ្តប់លើខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ ភ្ជាប់​ជា​មួយ​ដៃស្ទឹងសំខាន់ៗ មួយចំនួនមាន​ស្ទឹងតាសាល ស្ទឹងតាំងក្រាំង​ ស្ទឹងអារ៉ែង ស្ទឹងឃ្លៀច​ ស្ទឹងស្វាហាប់ ស្ទឹងស្រែខ្លុង​ និងអូរក្រាំងអំបិល និងមាន​អាងស្តុកទឹកមេចំនួន៦ កន្លែង ទំនប់អាងទឹកតាសាល អាងទឹក​អូរកូនត្រុំ អាងទឹកពាមល្វា​ អាងទឹកអូរតោង​ អាងទឹកចាន់ថ្នាល​ និងអាងទឹកអូរស្យា៕

អត្ថបទដែលជាប់ទាក់ទង