**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្រ្ដី នេត្រ ភក្រ្តា ស្នើឲ្យមន្រ្តីរាជការ នៃក្រសួងព័ត៌មាន ត្រូវចងចាំជានិច្ចស្មារតី ២ធ្នូ ដែលជាកម្លាំងសាមគ្គីជាតិយ៉ាងធំ ក្នុងការរំដោះប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការរណសិរ្ស ក្រសួងព័ត៌មាន បានស្នើដល់ប្រជាជន យុវជន និងមន្រ្តីរាជការទាំងអស់នៃក្រសួងព័ត៌មាន ត្រូវចងចាំជានិច្ចស្មារតី ២ធ្នូ ដែលជាកម្លាំងសាមគ្គីជាតិយ៉ាងធំក្នុងការរំដោះប្រទេសជាតិពីរបបខ្មែរក្រហម។ ការស្នើរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ ដល់ ២ ធ្នូ ២០២៣ ដែលធ្វើឡើងនៅរសៀលថ្ងៃទ០១ ខែធ្នូ ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ។

ឯកឧត្ដម នេត្រ ភក្រ្ដា បានមានប្រសាសន៍ថា មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ គឺជាទិវារម្លឹកថ្ងៃចាប់ផ្តើមដំបូងនៃការរួមសាមគ្គីគ្នារវាងកងកម្លាំងស្នេហាជាតិ ធ្វើការរំដោះប្រទេសជាតិកម្ពុជាចេញរួចផុតរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត។ ឯកឧត្ដមបានបញ្ជាក់ថា រណសិរ្ស ២ ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាឱ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់រហូតទទួលបានសុខ សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើបនិងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបានដោយបង្កបង្កើនផលកសិកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍រម្លឹកឡើងវិញនូវប្រវត្តិសាស្រ្តនៃការបង្កើតថ្ងៃទី២ ធ្នូ បើសិនគ្មានថ្ងៃ២ធ្នូ ទេ ក៏គ្មានថ្ងៃ ៧ មករា នោះដែរ ហើយ ២ ធ្នូ និង ៧មករា គឺជាមូលដ្ឋានគ្រឹះដែលនាំឱ្យប្រទេសកម្ពុជាចាកចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយអាចឱ្យយើងរួមគ្នាកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ មានសុខសន្តិភាពរហូតមកដល់ថ្ងៃនេះ ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធជន យុទ្ធនារី ទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងរំដោះប្រទេសជាតិ និងសូមធ្វើការគោរពវិញ្ញាណខន្ធដល់អ្នកតស៊ូដែលបានពលីជីវិតក្នុងបុព្វហេតុ រំដោះជាតិ និងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិ ។

ឯកឧត្ដមរដ្ឋមន្រ្ដីដបានអះអាងថា ទាំងអស់នេះគឺជាមូលដ្ឋានមេរៀនប្រវត្តិសាស្រ្តមួយសម្រាប់យើងក្នុងការដឹកនាំប្រទេស និងការពារសុខសន្តិភាព ដែលកម្ពុជាយើងមាន ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានរម្លឹកផងដែរថា ផ្តើមចេញពីមូលដ្ឋាន ២ធ្នូនេះហើយ ដែលនាំឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ដែលរហូតមកដល់ពេលនេះ គឺពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០២៣ រយៈ២៥ ឆ្នាំមកហើយ នឹងបន្តការពារឱ្យបានយូរអង្វែងទៅមុខទៀតសម្រាប់កូនចៅជំនាន់ក្រោយ មានឱកាសក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើនរឹងមាំថែមទៀត ។ ទន្ទឹមនេះ នៅពីក្រោយនៃសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាមានសព្វថ្ងៃ គឺពោរពេញទៅដោយការលះបង់សព្វបែបយ៉ាងរបស់យុវជននិងមនុស្សជំនាន់មុន។
ឯកឧត្ដមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា អតីតកាលកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មរាប់មិនអស់ពលរដ្ឋខ្មែរបានបាត់បង់ជីវិតជាច្រើនលាននាក់ ហើយអ្នកទាំង នោះតស៊ូដើម្បីការរស់រានជីវិតឡើងវិញរបស់ជាតិ និងប្រជាជនខ្លួន។ ចំពោះការលះបង់របស់មនុស្សជំនាន់មុនបានផ្តល់ផ្លែផ្កានាពេលបច្ចុប្បន្ន ហើយពលរដ្ឋខ្មែរបានដឹងច្បាស់ថាតើកម្ពុជាបច្ចុប្បន្នបានចេញពីកន្លែងណាពិតប្រាកដមួយ និងទិសដៅកម្ពុជាទៅមុខត្រូវបន្តទៅណាពិតប្រាកដដើម្បីរក្សានូវសុខសន្តិភាពដែលមាន ការអភិវឌ្ឍដែលពលរដ្ឋ ខ្មែរកំពុងទទួលបាន។

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានជំរុញឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយចងចាំជានិច្ចនូវការពលីរបស់មនុស្សជំនាន់មុន និងចងចាំនូវប្រវត្តិសាស្ត្រ ពិតនៃការតស៊ូលះបង់របស់បុព្វបុរសខ្មែរ ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង